ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូង ជប៉ុន និងអាមេរិករួមគ្នាធ្វើសមយុទ្ធយោធាបែបការពារមីស៊ីលដើម្បីប្រឆាំងជាមួយនិងកូរ៉េខាងជើង

    BY Pheakdey April 17, 2023
    កូរ៉េខាងត្បូង ជប៉ុន និងអាមេរិករួមគ្នាធ្វើសមយុទ្ធយោធាបែបការពារមីស៊ីលដើម្បីប្រឆាំងជាមួយនិងកូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ កងទ័ពជើងទឹកនៃប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ សមយុទ្ធយោធាដែលប្រទេសធំៗចំនួន ៣កំពុងធ្វើរួមគ្នានៅពេលនេះគឺជាសមយុទ្ធបែបការពារជាតិ និងផ្តោតសំខាន់ទៅលើការការពារពីការវាយប្រហារដោយមីស៊ីល។

    ប្រភពខាងលើបានបន្តថា សមយុទ្ធយោធាបែបការពារការវាយប្រហារដោយមីស៊ីលខាងលើនេះគឺត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងជាក់លាក់រួមគ្នាមួយគឺដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ដែលតែងតែបាញ់មីស៊ីលគំរាមពិភពលោក។ គួរបញ្ជាក់ជូនថា សមយុទ្ធយោធាខាងលើនេះត្រូវបានរៀបចំឡើងនៅក្នុងតំបន់ដែនសមុទ្រអន្តរជាតិរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ខណៈនៅក្នុងសមយុទ្ធយោធានេះអាមេរិកនឹងប្រើប្រាស់សាកល្បងនូវប្រព័ន្ធចាប់មីស៊ីលដែលទំនើបនិងចុងក្រោយបំផុតរបស់ខ្លួនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: