អន្តរជាតិ

ពលរដ្ឋឥណ្ឌា ១១នាក់បានបាត់បង់ជីវិត និងជាច្រើនរយនាក់ធ្លាក់ខ្លួនឈឺក្រោយអង្គុយរង់ចាំប្រាក់រង្វាន់ពីរដ្ឋាភិបាលក្រោមកម្តៅថ្ងៃ ៣៨អង្សាសេ

BY
Pheakdey
April 18, 2023

ឥណ្ឌា៖ រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១១នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតនៅក្នុងអំឡុងពេលដែលរដ្ឋាភិបាលឥណ្ឌាបានរៀបចំវេទិកាសាធារណៈមួយនៅតំបន់ភាគខាងលិចទីក្រុងបុមបៃ ខណៈកម្មវិធីនោះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជា ១លាននាក់។

វេទិកាសាធារណៈនោះត្រូវបានរៀបចំឡើងដោយតម្រូវឲ្យពលរដ្ឋត្រូវអង្គុយនៅក្រោយកម្តៅថ្ងៃដែលមានកម្រិតសីតុណ្ហភាពរហូតដល់ ៣៨អង្សាសេ ហើយពលរដ្ឋត្រូវអង្គុយក្នុងរយៈពេលយ៉ាងយូរ ដើម្បីរង់ចាំទទួលប្រាក់រង្វាន់នៅចុងបញ្ចប់នៃកម្មវិធី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គឺមានពលរដ្ឋចំនួន ២០នាក់ផ្សេងទៀតបានដួលសន្លប់និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ខណៈពលរដ្ឋប្រមាណជា ៣០០នាក់បានធ្លាក់ខ្លួនឈឺ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីឆ្នាំ ២០១០មក គឺមានពលរដ្ឋឥណ្ឌាប្រមាណជា ៦,៥០០នាក់ហើយ​ ដែលបានស្លាប់ព្រោះតែរលកកម្តៅ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: