អន្តរជាតិ

សីតុណ្ហភាពនៅក្នុងរដ្ឋមួយនៃប្រទេសឥណ្ឌាបានកើនឡើងដល់កម្រិតដែលគេអាចចម្អិនស៊ុតនៅក្រោមពន្លឺព្រះអាទិត្យបាន​ (មានវីដេអូ)

BY
Pheakdey
April 21, 2023

ឥណ្ឌា៖ វីដេអូមួយដែលបង្ហាញថា គេអាចចម្អិនស៊ុតទានៅក្រោមពន្លឺព្រះអាទិត្យបាននោះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Facebook និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌា និងនៅតាមបណ្តាប្រទេសមួយចំនួនដែលកំពុងប្រឈមនឹងបញ្ហារលកកម្តៅ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា សកម្មភាពចម្អិនស៊ុតដោយប្រើពន្លឺព្រះអាទិត្យបានកើតឡើងនៅក្នុងរដ្ឋ West Bengal ស្ថិតនៅក្នុងភាគខាងលិចនៃប្រទេសឥណ្ឌា ដែលសីតុណ្ហភាពនៅទីនោះបានកើតឡើងរហូតដល់ជាង ៤០អង្សាសេ។ លោកអ្នកអាចទស្សនាសកម្មភាពដ៏កម្រនេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: