ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេបសាយចំណីអាហារបរទេសមួយ បានដាក់ «បុកល្ហុងខ្មែរ» ចូលក្នុងតារាង Top 50 ជាអាហារញាំបន្លែ ដែលមានរសជាតិឆ្ងាញ់នៅលើពិភពលោក

    BY Pheakdey April 24, 2023
    វេបសាយចំណីអាហារបរទេសមួយ បានដាក់ «បុកល្ហុងខ្មែរ» ចូលក្នុងតារាង Top 50 ជាអាហារញាំបន្លែ ដែលមានរសជាតិឆ្ងាញ់នៅលើពិភពលោក

    បុកល្ហុងខ្មែរ ជាអាហារសម្រន់ដ៏ពេញនិយមមួយ សម្រាប់មនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេង។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺម្ហូបខ្មែរមួយមុខនេះក៏កំពុងតែមានការទទួលស្គាល់នៅលើពិភពលោកផងដែរ ពោលគឺបុកល្ហុងខ្មែរបានជាប់ចំណាត់ថ្នាក់លេខ២៨ ជាប្រភេទអាហារបែបញាំបន្លែដែលមានរសជាតិឆ្ងាញ់នៅលើពិភពលោក។

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសានេះបានបញ្ជាក់ថា ចំណាត់ថ្នាក់ខាងលើនេះត្រូវបានកំណត់ដោយគេហទំព័រ TasteAtlas ដែលបានដើរពិនិត្យនិងភ្លក់រសជាតិអាហារបែបញាំបន្លែជាច្រើនមុខនៅជុំវិញពិភពលោក។

    ដោយឡែកចំពោះប្រធានបទ “Best Rated SALADS in the World” ដែលគេហទំព័រជំនាញផ្នែកចំណីអាហារមួយនេះទើបធ្វើការចេញផ្សាយកាលពីពេលថ្មីៗនេះបាន​បង្ហាញថា «បុកល្ហុងខ្មែរ» ជាប់ចំណាត់ថ្នាក់លេខ ២៨ ក្នុងចំណោមអាហារល្បីៗ ៥០មុខ ជាមួយលំដាប់ពិន្ទុ ៤,២ ក្នុងចំណោមពិន្ទុខ្ពស់បំផុត ៤,៧៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ National Thailand

    Share This Post: