ការបើកដំណើរការនវានុវត្តន៍របស់ សែលកាត ជួយឱ្យអតិថិជន មានរបៀបរស់នៅឌីជីថល
- BY
- Liny Chan
- April 26, 2023
នវានុវត្តន៍ របស់ក្រុមហ៊ុនបានរួមចំណែកយ៉ាងសំខាន់បំផុតដល់ក្រុមហ៊ុន ដែលទទួលបានប្រាក់ចំណេញច្រើនបំផុត ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ។
ឆ្នាំ២០២២ គឺជាឆ្នាំ ដ៏អស្ចារ្យ មួយសម្រាប់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ដែលត្រូវបានស្គាល់ថា សែលកាត ខណៈពេលដែលក្រុមហ៊ុនបានប្រារព្ធខួបទី២៥ឆ្នាំរបស់ ខ្លួន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ធ្វើឱ្យ សែលកាត គោរពដល់ប្រវត្តិដ៏យូរលង់របស់ខ្លួនតាំងពីដើមឡើយ ដោយសម្គាល់ នៅឆ្នាំនេះ ជាមួយនឹងការចាប់ផ្ដើមនូវនវានុវត្តន៍ជាច្រើន រួមមានដូចជាដំណើរការគម្រោង Time To Rise ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលហិរញ្ញវត្ថុរបស់ សែលកាត នៅឆ្នាំ២០២២។

ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺ ដើម្បីក្លាយជាអ្នកផ្ដល់លទ្ធភាពដល់ការរស់នៅបែបឌីជីថល ដល់អតិថិជនហើយ នវានុវត្តន៍ក្នុងឆ្នាំនេះគឺរួមបញ្ចូលទាំងការ បើកដំណើរការគម្រោង Time To Rise ដែលជាគម្រោងទិន្នន័យសហការជាមួយសិល្បករដំបូងគេ ហើយណែនាំវេទិកាស្ដាប់តន្ត្រីជាសកល Spotify ដល់ប្រទេសកម្ពុជា។ គម្រោង Time To Rise ត្រូវបានបង្កើតឡើង ដោយសហការជាមួយ ទូតសុឆន្ទៈ របស់ ក្រុមហ៊ុនគឺលោក វណ្ណដា ហើយត្រូវបានបំផុសគំនិតដោយក្ដីប្រាថ្នានៃបទចម្រៀងល្បីជាប្រវត្តិសាស្ត្ររបស់គាត់ដែលមានចំណងជើងដូចគ្នានេះ។
ផលិតផលទិន្នន័យនេះមានរួមបញ្ចូលគ្នាទាំងនូវឥទ្ធិពលរបស់លោក វណ្ណដា និងបណ្ដាញដ៏ទូលំទូលាយរបស់សែលកាត និងការឈាន ទៅដល់របស់ Spotify ដើម្បីផ្ដល់នូវការភ្ជាប់ និងប្រើប្រាស់មាតិកាទាំងក្នុងស្រុក និងបរទេស។ ក្រុមហ៊ុនបានលើកឡើងថា៖ «ការដាក់ ដំណើរការ Spotify នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកគ្រប់គ្នាក្នុងការប្រើប្រាស់វេទិការក្នុងប្រទេសពង្រឹង របៀបរស់ នៅ បែបឌីជីថល របស់ពួកគេបំផុសគំនិត អ្នកមានទេពកោសល្យជំនាន់ថ្មី ព្រមទាំងនាំទៅរកឱកាសនិងការអភិវឌ្ឍថ្មីៗ នៅក្នុង ឧស្សាហកម្មតន្ត្រីរបស់កម្ពុជា»។
ក្រុមហ៊ុន សែលកាត បានលើកឡើងថា៖ «ជាមួយនឹងគម្រោង Time To Rise សែលកាតបានកំណត់ឡើងវិញ នូវការចូលរួមរបស់ ទូតសុឆន្ទៈរបស់ខ្លួន ដើម្បីផ្ដល់នូវលក្ខណៈវិនិច្ឆ័យថ្មីដែលអ្នកប្រើប្រាស់ វាយតម្លៃផលិតផល»។
សែលកាត ក៏បានណែនាំនូវគម្រោង Updated Playgame Unlimited ដែលជាគម្រោងជាក់លាក់មួយដែលផ្ដល់នូវ អ៊ីនធឺណិត ដោយ ឥតគិតថ្លៃ លើកម្មវិធីហ្គេមល្បីៗជាច្រើន ក្នុងប្រទេសកម្ពុជា ហើយកម្មវិធី Playgame Cloud គឺជាកម្មវិធី សេវាកម្មហ្គេម Clould ដំបូងគេបង្អស់របស់កម្ពុជា។

នៅក្នុងទីផ្សារប្រកួតប្រជែង ដែលផ្ដល់នូវកញ្ចប់ទូរគមនាគមន៍ជាច្រើនដែល កំណត់ដោយប្រាក់ដុល្លាររបស់ពួកគេ ប្រតិបត្តិករ អាចជ្រើ សយកការផ្ដោតលើហ្គេមលេខ ឬ គិតចេញពីប្រអប់ ដើម្បីបង្កើតការផ្លាស់ប្ដូរគំរូមួយ។ សែលកាត បានឈានមុខគេ ក្នុងវិស័យនេះ ក្នុងដំណើរការ ផលិតផល ទូរគមនាគមន៍ប្រកបដោយ នវានុវត្តន៍ ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ខ្លួន។
ហេតុដូចនេះហើយ សែលកាត ត្រូវបានទទួលស្គាល់ដោយ Asian Telecom Awards ក្នុងនាមជាអ្នកឈ្នះនៃពានរង្វាន់ «ប្រតិបត្តិករ ទូរស័ព្ទចល័តប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ឬ Mobile Operator of the Year – Cambodia » និងពានរង្វាន់ «នវានុវត្តន៍ឌីជីថលប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ឬ Digital Initiative of the Year – Cambodia»។
កម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពនេះ ទទួលស្គាល់នូវសមិទ្ធផល និងគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យរបស់ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ របស់អាស៊ីក៏ដូចជាក្រុមហ៊ុនដែលមានភាពលេចធ្លោ និងអាចស្វែងរកផ្លូវរបស់ពួកគេឆ្លងកាត់ ការប្រកួតប្រជែងទីផ្សារផ្សេង ខណៈពេល ដែលផ្ដល់នូវផលិតផល និងសេវាកម្មដែលពាក់ព័ន្ធ និងឈ្នះរង្វាន់ទៅកាន់អតិថិជនរបស់ពួកគេ។

អំពី សែលកាត
សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ។
ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួល និងកសាងសហគមន៍ហ្គេម និងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។ សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង ៤០ ទាំងក្នុងតំបន់ និងសកលលោក។
អំពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុនរ៉ូយាល់គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ និងកសិកម្ម៕
- Share This Post:






