ពិតជាសំណាងមែន ! ទារិកាម្នាក់ត្រូវបានគេជួយសង្រ្គោះចេញពីគំនរសំណង់អគារបាក់បែកដ៏ធំក្រោយរងការបាញ់គ្រាប់ផ្លោងនៅស៊ីរី ត្រូវគេអះអាងថានៅរស់រានមានជីវិត
បរទេស ៖ វាពិតជារឿងដែលមិនគួរអោយជឿនិងអស្ចារ្យមែនទែនដែលទារិកាម្នាក់អាចនៅរស់រានមានជីវិត ក្រោយពីត្រូវសំណង់អគារមួយបាក់រលំសង្កត់ទាំងស្រុងទៅហើយ។ តាមប្រភពព័ត៌មានដ៏ល្បី dailymail បានអោយដឹងថាទារិកាម្នាក់ត្រូវបានគេជួយសង្រ្គោះចេញពីគំនរសំណង់អគារបាក់បែកដ៏ធំមួយនៅភាគខាងកើតតំបន់ Ghouta ប្រទេសស៊ីរី។ វាជារឿងដែលមិនជឿអោយជឿថានឹងមាននរណាម្នាក់អោយត្រូវបានគេជួយទាញចេញមកបានហើយនៅរស់រានមានជីវិតជាមួយនឹងកម្ទេចកម្ទីបំណែកថ្មដ៏ក្រាស់បែបនេះ។ Ismail Alabdullah បានបង្ហោះនៅលើបណ្តាញ tweet នូវវីដេអូជួយសង្រ្គោះទារិការនេះពីក្នុងគំនរបាក់បែកនោះយ៉ាងជោគជ័យ ហើយបញ្ជាក់ទៀតថាទារិការរូបនោះមិនមានរបួសធ្ងន់ធ្ងរនោះទេ។

មន្ត្រីម្នាក់នៅគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថាបុគ្គលិកជំនួយដែលកំពុងធ្វើបេសកកម្មមនុស្សធម៌នៅក្នុងតំបន់ខាងកើត Ghouta នោះជាអ្នកបានឃើញ និង ព្យាយាមជួយសង្គ្រោះដោយទាញមនុស្សចេញពីគំនរអគារបាក់បែកនោះ។ Pawel Krzysiek ប្រធានផ្នែកទំនាក់ទំនងនៅ ICRC ស៊ីរីនិយាយថាស្ថានភាពនៅជាយក្រុងដាម៉ាស់ដែលបានធ្វើឡើងដោយក្រុមប្រឆាំង ជាស្ថានភាពដែលអាក្រក់បំផុតមិនគួរនឹងកើតឡើង។ ការថ្លែងការណ៍ថ្ងៃអង្គារនេះបានបង្ហាញថា បេកសកម្មមនុស្សធម៌ក្នុងតំបន់ Ghouta ត្រូវបានកាត់បន្ថយរយៈពេលដោយសារតែការបាញ់បំផ្លោងគ្រាប់កាំភ្លើងធុនធំ។ សាលារៀនត្រូវផ្អាក និងមានក្មេងមួយចំនួនមិនបានឃើញពន្លឺថ្ងៃអស់រយៈជាង១៥ថ្ងៃទៀតផង៕





ប្រភព ៖ dailymail