អន្តរជាតិ

តុលាការហូឡង់បញ្ជាឲ្យបុរសម្នាក់ត្រូវបញ្ឈប់សកម្មភាពបរិច្ចាគទឹកកាមជាបន្ទាន់ ក្រោយរូបគាត់បានក្លាយជាឪពុករបស់ក្មេងជាង ៥៥០នាក់រួចទៅហើយ

BY
Pheakdey
April 29, 2023

ហូឡង់៖ តុលាការនៃប្រទេសហូឡង់បានបញ្ជាឲ្យបុរសម្នាក់ត្រូវបញ្ឈប់សកម្មភាពបរិច្ចាគទឹកកាមជាបន្ទាន់ ក្រោយបុរសរូបនេះបានក្លាយខ្លួនជាឪពុករបស់ក្មេងជាង ៥៥០នាក់រួចទៅហើយ តាមរយៈការបរិច្ចាគមេជីវិតរបស់គាត់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ​ ទី២៩ ខែមេសានេះបានឲ្យដឹងថា បុរសរូបនេះមានឈ្មោះថា “Jonathan M.” និងមានអាយុ ៤១ឆ្នាំ។

បើតាមតុលាការហូឡង់បានបញ្ជាក់ថា​ ប្រសិនបើលោក “Jonathan M.” នៅតែបន្តសកម្មភាពបរិច្ចាគទឹកកាមរ​បស់គាត់ទៀតនោះគឺរូបគាត់នឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន​ ១០០,០០០ អឺរ៉ូ (១១១,២៨៥ ដុល្លារអាមេរិក) សម្រាប់សកម្មភាពបរិច្ចាគទឹកកាមម្តង។ គួរកត់សម្គាល់ថា យោងទៅតាមគោលការណ៍នៃការបរិច្ចាគមេជីវិតនៅក្នុងប្រទេសហូឡង់បានកំណត់ថា បុរសម្នាក់អាចបរិច្ចាគមេជីវិតដើម្បីបង្កើតកូនបានច្រើនបំផុតត្រឹម ២៥ នាក់ និងមិនត្រូវបរិច្ចាគឲ្យលើសពីរង្វង់គ្រួសារចំនួន ១២ផ្សេងគ្នាទោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: