PR

៣ថ្ងៃទៀត ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម សាប៊ូកក់សក់ CLEAR Men ចេញវីដេអូសារគាំទ្រអត្តពលិកដ៏អស្ចារ្យ

BY
Liny Chan
April 30, 2023

៣ថ្ងៃទៀតនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម និង ៣៣ថ្ងៃទៀត នៃអាស៊ានប៉ារ៉ាហ្គេម ដូចនេះ សាប៊ូកក់សក់ CLEAR Men ជាដែគួឧបត្ថម្ភ ថ្នាក់ជាតិ ថ្នាក់ជាតិបានបញេ្ចញវិដេអូ សម្រាប់ផ្តល់សារ គាំទ្រផ្ដល់កម្លាំងចិត្តដល់អត្តពលិកទាំងអស់គ្នា ដែលនឹងប្រកួតក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។

សាប៊ូកក់សក់ ក្លៀរមែន ដែលជាប្រេនផលិតផលដ៏មានប្រជាប្រិយ និងលក់ដាច់បំផុត នៅលើទីផ្សាររបស់ ក្រុមហ៊ុនយូនីលីវើ តែងតែ បង្ហាញការគាំទ្រដល់វិស័យកីឡាយ៉ាងទូលំទូលាយ ជាពិសេសសកម្មភាពកីឡានៅក្នុងស្រុកតែម្ដង។

ថ្មីៗនេះ សាប៊ូកក់សក់ ក្លៀរមែន ជាទីពេញនិយមសម្រាប់សុភាពបុរសក៏មានមោទកភាពក្នុងនាមជាដៃគូឧបត្ថម្ភថ្នាក់ជាតិ ដែលបានចូលរួមឧបត្ថម្ភ និងគ្រាំទ្រជាផ្លូវការ សម្រាប់មហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែល ប្រទេស កម្ពុជានឹងធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រត្តិសាស្ត្រ។

ថ្លែងពីការរួមចំណែកលើកស្ទួយមោទនភាពជាតិ លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលីវើ ប្រចាំប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា៖ «សាប៊ូកក់សក់ ក្លៀរមែន មានកិត្តិយសណាស់ ក្នុងនាមជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ ដែលជាមោទនភាពរបស់ពលរដ្ឋខ្មែរ ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូលផងដែរ។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា ក្រុមហ៊ុន យូនីលីវើ តែងតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ ហើយកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យជីវិតរបស់ប្រជាជន កម្ពុជាស្រស់បំព្រង » ។

លោកបានមានប្រសាសន៍បន្តទៀតថា៖ «យើងជឿថាកីឡាអាចធ្វើ ឱ្យមនុស្សរស់នៅប្រកបដោយក្ដីសុខដុមរមនា និងបង្កើតស្មារតី សហគមន៍ដ៏អស្ចារ្យ។ យើងមានពិតជាមានមោទនភាពដែលបានចូលរួមឧបត្ថម្ភ និងគ្រាំទ្រជាផ្លូវការនូវព្រឹត្តិការណ៍ស៊ីហ្គេម ក៏ដូចជារួមចំណែកលើកកម្ពស់អត្តពលិក ព្រមទាំងវិស័យកីឡាកម្ពុជាផងដែរ»។

បន្ថែមពីភាពជាគូសហការគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០១៧ សាប៊ូកក់សក់ ក្លៀរមែន ក៏ជា ដៃគូសហការគាំទ្រផ្លូវការសហព័ន្ធបាល់ទាត់កម្ពុជា។

ក្លៀរ មែន ក៏បានគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ BeyondTheGames ដែលបំពេញបេសកកម្មលើកតម្កើងកម្ពុជាទាំងមូល តាមរយៈការបង្ហាញពីមុខមាត់ សុខសន្ដិភាព សមត្ថភាព ឧត្តមភាព និងសក្ដានុពលរបស់កម្ពុជាលើសពី កីឡា។

ក្នុងនាមជាដៃគូបរិច្ចាគ ប្រកបដោយ មោទកភាព ក្លៀរ ពិតជាមានមោទកភាពចំពោះការចូលរួមរបស់បុគ្គលមួយរូបៗដែលបានសបញ្ជាក់ពី ភាសាបេះដូងសម្រាប់កម្ពុជា ចំពោះអត្តពលិកយើង តាមរយៈការបត់បេះដូងបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» កាលពីថ្មីៗកន្លងទៅនេះ។

តោះ ចូលរួមបង្ហាញពីទឹកចិត្តគាំទ្រដល់បងប្អូនអត្តពលិកកម្ពុជា ដើម្បីដណ្តើមយកមេដាយមាសក្នុងព្រឹត្តិការណ៏ និងកម្ពុជាធ្វើជាម្ចាស់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

Cheer ជាមួយ CLEAR MEN និងរក្សាស្បែកក្បាលត្រជាក់ស្រស់ស្រាយ ជាអានុភាពដើម្បីជ័យជម្នះ

ងាយៗ គ្រាន់តែ៖
1). សូមចុចនៅលើ [Link នេះ] (https://bit.ly/3o0xxPj)https://bit.ly/3o0xxPj ) ដើម្បីចូលរួមលេង និងថតរូបស្អាតជាមួយ Clear Men AR filter ហើយរក្សាទុកក្នុងទូរស័ព្ចរបស់អ្នក
2). បន្ទាប់មកសូមត្រលប់មកទំព័រនេះវិញដើម្បីបំពេញ ពត៌មានផ្ទាល់ខ្លួន និងសរសេរសារគាំទ្រចំពោះក្រុមអត្តពលិកដែលអ្នកចូលចិត្ត
3). រួចចុច Upload រូបថតដែលអ្នកទើបតែថតរួច
4). ជាចុងក្រោយ សូមចុច Submit ដើម្បីបញ្ជូន និងមានឱកាសឈ្នះអាវយឺត SEA Games យ៉ាងស្រស់ស្អាតពី Clear Men

រូបភាព និងសារគាំទ្ររបស់អ្នកនឹងត្រូវបានជ្រើសរើស មកធ្វើជាវីដេអូជាមួយអ្នកគាំទ្រផ្សេងទៀត ហើយយើងនឹងផុសវីដេអូនេះនៅក្នុង ហ្វេសប៊ុកផេករបស់ CLEAR។

Share This Post: