Samsung ហាមបុគ្គលិកមិនឲ្យប្រើកម្មវិធី AI ដូចជា ChatGPT ក្រោយមានការបែកធ្លាយទិន្នន័យសំខាន់ៗ
- BY
- Pheakdey
- May 2, 2023
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំរបស់កូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung កំពុងធ្វើការហាមឃាត់មិនឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធីប្រភេទ AI ដូចជាកម្មវិធី ChatGPT នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២ ខែឧសភានេះ។ សេចក្តីសម្រេចខាងលើនេះត្រូវបានក្រុមហ៊ុន Samsung ធ្វើឡើងដោយផ្អែកលើហេតុផលថា ដើម្បីរក្សាសុវត្ថិភាពទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុនមិនឲ្យមានការបែកធ្លាយ។

គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Samsung បានកត់សម្គាល់ថា តាមរយៈការប្រើប្រាស់នូវកម្មវិធី ChatGPT ពីសំណាក់ក្រុមបុគ្គលិករបស់ខ្លួន គឺមានលេខកូដសម្ងាត់នៃការងារសំខាន់ៗមួយចំនួនត្រូវបានបែកធ្លាយ ដែលធ្វើឲ្យមនុស្សជាច្រើនបានទទួលព័ត៌មានអំពីគោលការណ៍ថ្មីនិងអនុស្សរណៈរបស់ក្រុមហ៊ុនដោយសម្ងាត់ ពោលគឺពួកគេបានដឹងអំពីរឿងរ៉ាវទាំងនេះមុនពេលមានការជូនដំណឹងជាផ្លូវការពីក្រុមហ៊ុន។ គួរបញ្ជាក់ជូនថា AI ដែលជាទូទៅមានន័យថា”បញ្ញាសិប្បនិម្មិត”គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពន្លឿននិងបំពេញការងាររបស់មនុស្សក្នុងវិស័យបច្ចេកវិទ្យា និងទាំងក្នុងការសិក្សាបែបទំនើបផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






