ព្រះអង្គម្ចាស់ Charles III ឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃប្រទេសអង់គ្លេសជាផ្លូវការ
- BY
- Pheakdey
- May 6, 2023
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ព្រះអង្គម្ចាស់ Charles III បានឡើងគ្រងរាជ្យធ្វើជាព្រះមហាក្សត្រនៃប្រទេសអង់គ្លេសជាផ្លូវការហើយនៅព្រឹកថ្ងៃសោរ៍ ទី៦ ខែឧសភានេះ។ ព្រះរាជពិធីឡើងគ្រងរាជ្យនេះត្រូវបានរៀបចំឡើងតាមបែបគ្រិស្តសាសនា ខណៈទំនៀមទម្លាប់និងប្រពៃណីមួយនេះត្រូវបានគេកត់សម្គាល់ថា អាយុកាលប្រមាណជា ១,០០០ឆ្នាំមកហើយ។ យ៉ាងណាក្តី របៀបវារៈថ្មីៗមួយចំនួនក៏ត្រូវបានដាក់បញ្ចូលបន្ថែមផងដែរ ដើម្បីឲ្យកម្មវិធីមានលក្ខណៈទំនើបស្របតាមសម័យកាលបច្ចុប្បន្ន។

គួរបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២៣នេះ ព្រអង្គម្ចាស់ Charles III មានព្រះជន្ម ៧៤ព្រះវស្សា ខណៈព្រះអង្គត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រហែលជា ២,២ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនផងដែរថា ពិធីឡើងគ្រងរាជ្យដែលប្រទេសអង់គ្លេសបានរៀបចំនៅពេលនេះគឺជាពិធីឡើងគ្រងរាជ្យលើកទី ១ បើគិតចាប់តាំងពីឆ្នាំ ១៩៥៣មក និងជាពិធីឡើងគ្រងរាជ្យលើកទី ៥ ក្នុងប្រវត្តិសាស្រ្តប្រទេសបើគិតចាប់តាំងពីឆ្នាំ ១៨៣៨មក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






