ខ្មែរណូត

ស្វែងរក

  • PR

    ថែមៗ! អស់ស្ទះ!  ជាមួយ Samsung Galaxy A24 ស៊េរីថ្មីបំផុត បង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា…!

    BY Liny Chan May 8, 2023
    ថែមៗ! អស់ស្ទះ!  ជាមួយ Samsung Galaxy A24 ស៊េរីថ្មីបំផុត បង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា…!

    (ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣៖ មកដល់ហើយៗ!! ស្មាតហ្វូន Samsung Galaxy A24 ជំនាន់ ថ្មីស្រឡាយត្រកូល A ដែលមានភាពលេចធ្លោ ទំនើប ទាក់ទាញបំផុត ជាមួយនឹងលក្ខណៈសម្បត្តិ ពិសេសៗអស្ចារ្យ ឥឡូវនេះមានលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ!


     
    អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតទៀតនោះសម្រាប់រាល់ការជាវ Samsung Galaxy A24 ដែល មានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុននឹងថែមជូនដូចជា៖
     
    – កាបូបកីឡា
    – ស្រោមទូរស័ព្ទថ្លា
    – កញ្ចក់ការពារអេក្រង់
     
    ក្រៅពីការថែមជូននេះ យើងងាកមកមើលលក្ខណៈពិសេសៗរបស់ Samsung Galaxy A24 ដែល អតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ៖ រូបរាង, ប្រភេទកញ្ចក់អេក្រង់, ថ្ម, និងជាពិសេសនោះ គឺគុណភាពកាមេរ៉ាតែម្តង! ត្រូវទេ? អ៊ីចឹងដើម្បីស្រាយចម្ងល់ទាំងអស់ឥឡូវនេះមកមើលពីចំណុច អស្ចារ្យនៅខាងក្រោមទាំងអស់គ្នា៖
     
    *Galaxy A24៖
    1. អេក្រង់ (Display)
    – បំពាក់ដោយកញ្ចក់ប្រភេទ Super AMOLED  
    – ផ្ទៃអេក្រង់ធំរហូតដល់ 6.5 អ៊ីញ និងមានកម្រិតភាពច្បាស់ FHD+
    – ជាមួយនឹងពន្លឺកម្រិតខ្ពស់រហូតដល់ 1,000 Nit (HBM) ភ្លឺ…ច្បាស់ឥតខ្ចោះ
    – បំពាក់មកជាមួយផ្ទាំងអេក្រង់ការពារភ្នែកដែលរក្សាភ្នែករបស់អ្នកឱ្យមានផាសុកភាពផងដែរ


     
    2. កាមេរ៉ា (Camera)
    – កាមេរ៉ាក្រោយ 3 គ្រាប់៖ 50MP (f/1.8, PDAF, OIS), 5MP (Ultra-wide, f2/2), និង 2MP (Macro, f2/4)  
    – កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 13MP (f2/0)
    ធានាថារូបភាព ឬវីដេអូ គ្រប់ស្ទាយ គ្រប់ជ្រុង ដឹងតែច្បាស់ម៉ដ្ឋស្អាត និងមានលំនឹងល្អបំផុត…!


     
    3. កម្លាំងថាមពលថ្ម (Battery)
    – កម្រិតថាមពលថ្មធំ 5,000mAh អាចប្រើប្រាស់ និងលេងកម្សាន្តបានរហូតដល់ 2 ថ្ងៃ
    – អាចទស្សនាវីដេអូបានដល់ទៅ 20 ម៉ោង
    – ជាមួយកម្លាំងសាកល្បឿនលឿនរហូតដល់ 25w ទស្សនា និងលេងកម្សាន្ត ម៉ាជក់ចិត្តតែម្ដង


     
    ជាមួយនឹងលក្ខណៈសម្បត្តិទាំងអស់ខាងលើនេះខ្ញុំជឿជាក់ថាអតិថិជនដែលកំពុងរង់ចាំ គឺពិតជាមិនខក បំណងឡើយ! ឱកាសដ៏កម្រនេះបានមកដល់ហើយ! ដូច្នេះនៅចាំអីទៀត? ប្រញាប់ទិញឱ្យបានមុនគេ ភ្លាមទៅ!
     
    សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាង មុខផងដែរ។

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅ តាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!  
    *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay