អន្តរជាតិ

តុលាការអាមេរិកសម្រេចផ្តល់រង្វាន់ ៥លានដុល្លារទៅកាន់លោកស្រី E. Jean Carroll ជុំវិញរឿងអាស្រូវផ្លូវភេទជាមួយលោក Donald Trump

BY
Pheakdey
May 10, 2023

អាមេរិក៖ ទីបំផុតទៅសំណុំរឿងអាស្រូវផ្លូវភេទរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump ជាមួយនិងលោកស្រី E. Jean Carroll ត្រូវបានបិទបញ្ចប់ហើយ ដោយតុលាការអាមេរិកបានសម្រេចផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារទៅកាន់ភាគីជនរងគ្រោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Time នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភានេះ។ គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងនៅក្នុងអំឡុងឆ្នាំ ១៩៩៥-១៩៩៦ ដោយពេលនោះលោក Donald Trump នៅមិនទាន់ក្លាយជាប្រធានាធិបតីអាមេរិកនៅឡើយទេ។

ដំបូងឡើយលោក Donald Trump ត្រូវបានចោទប្រកាន់តែមួយករណីប៉ុណ្ណោះ គឺបានធ្វើសកម្មភាពរំលោភបំពានផ្លូវភេទទៅលើលោកស្រី E. Jean Carroll  ដែលជាអ្នកសរសេរអត្ថបទទស្សនាវត្តីមួយរូប ហើយក្រោយមកនៅក្នុងឆ្នាំ​២០២២ លោក Donald Trump បានបង្ហោះសារនៅលើបណ្តាញសង្គមដោយអះអាងថា លោកស្រី E. Jean Carrol គឺជាមនុស្សបោកប្រាស់និងជាមនុស្សកុហក ដែលករណីនេះបានធ្វើឲ្យលោក Donald Trump ត្រូវរងនូវបទចោទបន្ថែមមួយករណីនេះគឺករណីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក លោកស្រី E. Jean Carrol។ យ៉ាងណាក្តី តុលាការអាមេរិកមិនបានរកឃើញថា លោក Donald Trump បានរំលោភលោកស្រី E. Jean Carrol នោះទេ តែប្រាក់រង្វាន់នេះគឺត្រូវបានផ្តល់ជូនជាសំណងចំពោះការខូចខាតកេរ្តិ៍ឈ្មោះ និងការប៉ះពាល់ផ្សេងៗដែលបានកើតចេញពីករណីចម្រូងចម្រាសមួយនេះ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait  Time

 

 

Share This Post: