អន្តរជាតិ

ម៉ាឡេស៊ីគ្រោងហាមឃាត់មិនឲ្យប្រើប្រាស់ថង់ប្លាសិ្ទកនៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២៥

BY
Pheakdey
May 10, 2023

ម៉ាឡេស៊ី៖ ម៉ាឡេស៊ីគ្រោងនឹងហាមឃាត់ការប្រើប្រាស់ថង់ប្លាសិ្ទកនៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអង្គារ ទី៩ ខែឧសភាម្សិលមិញនេះ។ គម្រោងខាងលើនេះត្រូវបានដាក់ចេញក្នុងគោលបំណងធំតែមួយគត់ គឺដើម្បីរួមចំណែកការពារបរិស្ថាន ដ្បិតថង់ប្លាស្ទិកគឺជាប្រភពកាកសំណល់អាក្រក់បំផុត ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះធនធានធម្មជាតិ។បើតាមលោក Nik Nazmi Nik Ahmad ដែលជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុម៉ាឡេស៊ីបានបញ្ជាក់ថា គម្រោងនៃការហាមឃាត់មិនឲ្យប្រើប្រាស់ថង់ប្លាស្ទិកខាងលើនេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយផ្តើមដំបូងគឺត្រូវអនុវត្តនៅតាមបណ្តាផ្សារទំនើប និងហាងលក់ទំនិញធំៗ ហើយនៅត្រឹមឆ្នាំ ២០២៥ គឺអាជ្ញាធរម៉ាឡេស៊ីគ្រោងធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់ថង់ប្លាស្ទិកគ្រប់ការលក់រាយទាំងអស់នៅទូទាំងប្រទេសតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: