PR

Norbreeze Group Pte Ltd ដែលជាក្រុមហ៊ុនរបស់ប្រទេស Singapore បានផ្ដល់សិទ្ធិនាំចូលផ្ដាច់មុខនូវម៉ាកល្បីៗរបស់ខ្លួនចំនួន 8 ម៉ាកមកកាន់ក្រុមហ៊ុន Watch Empire

BY
Liny Chan
May 14, 2023

ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបរួចមកហើយថា ក្រុមហ៊ុន Watch Empire គឺជាក្រុមហ៊ុនដែលនាំចូលផ្ដាច់មុខនូវម៉ាកនាឡិកាដៃធំជាងគេនិងច្រើនម៉ាកជាងគេចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ ពីមួយថ្ងៃទៅមួយថ្ងៃ Watch Empire បានវិវត្តខ្លួនកាន់តែឆ្ងាយ ដោយបន្តនាំយកនូវម៉ាកនាឡិកាដៃល្បីៗនិងមានគុណភាពខ្ពស់ចូលមកកាន់ក្រុមហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះឃើញថា Watch Empire បាននិងកំពុងបោះជំហ៊ានដ៏វែងឆ្ងាយមួយទៀត ដោយក្រុមហ៊ុននិងធ្វើការចុះអត្ថលេខាក្នុងកិច្ចសហប្រត្តបត្តិការទទួលបានសិទ្ធិនាំចូលនូវម៉ាកនាឡិកាដៃផ្ដាច់មុខមួយក្រុមបន្ថែមទៀតពីក្រុមហ៊ុន Singapore ដែលមានឈ្មោះថា Norbreeze Group ដែលនៅក្នុងនោះមានរហូតដល់ ៨ ម៉ាកល្បីៗដូចជា៖ Tommy Hilfiger, Lacoste, Olivia Burton, Calvin Klein, Coach, Hugo Boss, MVMT និងម៉ាក Daniel Willington។

ដូច្នេះចាប់ពីពេលនេះតទៅក្រុមហ៊ុន Watch Empire និងមានការដាក់បញ្ចូលម៉ាកទាំង 8 នេះចូលទៅកាន់ទីតាំងលក់របស់ខ្លួនជាផ្លូវការ។ សម្រាប់បងប្អូនដែលនិយមចូលចិត្តនូវម៉ាកនាឡិកាដៃទាំង ៨ ខាងលើនេះ បងប្អូនអាចបញ្ជាទិញនៅទីតាំងលក់ផ្ទាល់ឬបញ្ជាទិញបាន online នៅលើ Page ផ្លូវការរបស់ក្រុមហ៊ុន Watch Empire ដែលមាន Link នៅខាងក្រោមនេះបាន។
https://www.facebook.com/watchempirecambodia

Share This Post: