តួលេខអ្នកបាត់បង់ជីវិតដោយព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ាបន្តកើនឡើងដល់ ១៤៥នាក់
- BY
- Pheakdey
- May 20, 2023
មីយ៉ាន់ម៉ា៖ តួលេខនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសាព្យុះស៊ីក្លូន Mocha នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ១៤៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែឧសភានេះ។ ភាគច្រើននៃពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាពលរដ្ឋរស់នៅក្នុងភូមិ Bu Ma ក្នុងក្រុង Sittwe ភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា។
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: