ខ្មែរណូត

ស្វែងរក

  • PR

    វគ្គបណ្ដុះបណ្ដាលកម្មវិធីសិក្សា Big Data របស់ក្រុមហ៊ុនសាមសុង “Samsung Innovation Campus” ចាប់ដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះហើយ!

    BY Liny Chan May 20, 2023
    វគ្គបណ្ដុះបណ្ដាលកម្មវិធីសិក្សា Big Data របស់ក្រុមហ៊ុនសាមសុង “Samsung Innovation Campus” ចាប់ដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះហើយ!

    វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន 3០ នាក់។ បន្ទាប់ពីបានឆ្លងកាត់ការជម្រុះពីវគ្គមុនដោយមានការប្រលង ការវាយតម្លៃពីលោកគ្រូ-អ្នកគ្រូ ទើបសំរេចជ្រើសរើសបាននិស្សិត 30 រូបនេះដើម្បីសិក្សាវគ្គបន្តទៀតគឺវគ្គ Big Data ។

    វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” នេះ ត្រូវបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងក្នុងកិច្ចសហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱ្យយុវជននិស្សិតកម្ពុជានូវចំណេះដឹងថ្មីៗស្របតាមស្តង់ដារអន្តរជាតិ ។ កម្មវិធីនេះបានផ្ដល់នូវការសិក្សាអំពី Coding & Programming ជាមួយភាសាកូដ Pyton ដែលជាភាសាកូដមានប្រជាប្រិយភាពបំផុត និងកំពុងប្រើប្រាស់គ្រប់ទិសទីពេញពិភពលោក ។ និស្សិតដែលបានបញ្ចប់កម្មវិធី Coding & Programming នេះ នឹងបានឪកាសទៅសិក្សាវគ្គបន្ត ឳកាសការងារ និងឳកាសល្អៗជាច្រើនទៀត ក្រោមកិច្ចសហការខិតខំជួយជ្រោមជ្រែងពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ។

    ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តិការផ្តល់សេវានិងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍ដើម្បីអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផងដែរ។

    លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមានសារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការលក់ផលិតផលនោះឡើយ ពោលគឺចួលរួមផ្ដល់ផលវិជ្ជមាន និងប្រយោជន៍ដល់សង្គមតាមរយ:ការពង្រើកចំណេះដឹងយុវជនសម័យថ្មីតាមរយៈកម្មវិធីនានា រួមទាំងកម្មវិធី Samsung Innovation Campus ។ ហើយយើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលនេះនឹងទទួលបានភាពជោគជ័យ ក្នុងការផ្ទេរចំណេះនិងជំនាញចាំបាច់ដល់សិក្ខាកាមទាំង៣០នាក់ដែលត្រូវបានជ្រើសរើសឲ្យសិក្សាបន្តក្នុងវគ្គនេះ ។ យើងជឿជាក់ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួមបានកាន់តែច្រើនក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន។”

    សូមរំលឹកផងដែរថា កម្មវិធី Samsung Innovation Campus នេះ គឺជាសមិទ្ធផលនៃការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ Samsung ដើម្បីផ្តល់ការគាំទ្រយ៉ាងមុតមាំ សំរាប់បេក្ខភាពទីក្រុងប៊ូសានក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 ។ ក្នុងនាមជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការជំរុញការបោះឆ្នោតជ្រើសរើសទីក្រុង Busan សំរាប់ World Expo 2030 ក្រុមហ៊ុនសាមសុងក៏បានធ្វើការណែនាំពីគុណសម្បត្តិនៃទីក្រុងប៊ូសានដែលមានលក្ខណៈទំនើប  ស៊ីវិល័យ  សមត្ថភាពផ្នែកបច្ចេកវិទ្យា និងលក្ខណ្ឌអំណោយផលជាច្រើនទៀត  រួមទាំងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកូរ៉េដើម្បីសំរេចឲបានជោគជ័យសំរាប់កម្មវិធី Busan World Expo 2030 នេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay