PR

លេងឈុតធំតែម្តង! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសតម្លើងទឹកប្រាក់ឧបត្ថម្ភពី $១៤,០០០ ទៅ $២០,០០០ ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ថែមទាំងនាំជិះ Helicopter ទៅទទួលទានអាហារ និងស្នាក់នៅសណ្ឋាគារផ្កាយ៥

BY
Naren
May 21, 2023

(ភ្នំពេញ)៖ ពិសេសណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរបង្កើតផលិតផលគុណភាពស្តង់ដាពិភពលោក បានប្រកាសតម្លើងប្រាក់ឧបត្ថម្ភពី $១៤,០០០ USD ទៅ $២០,០០០ ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយពីទទួលបានមេដាយប្រាក់ នៃការប្រកួតស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ។

លើសពីការផ្តល់ប្រាក់ឧបត្ថម្ភ ២ម៉ឺនដុល្លារអាមេរិក ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បាននាំក្រុមជម្រើសជាតិបាល់ទះ ទាំង១៤រូប ជិះ Helicopter បែបអភិជន ទៅទស្សនាទីក្រុងភ្នំពេញពីលើអាកាស រួចមកជិះរថយន្តទំនើប Roll Royce នាំក្រុមជម្រើសជាតិបាល់ទះទៅទទួលទានអាហារពេលល្ងាច ស្នាក់នៅសណ្ឋាគារផ្កាយ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ថែមទៀតផង។

នេះជាអ្វីដែលមិនធ្លាប់មានពីមុនមក សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលទទួលបានការលើកទឹកចិត្តទាំងទឹកប្រាក់ឧបត្ថម្ភ២ម៉ឺនដុល្លារ និងបទពិសោធន៍ថ្មីៗ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

មិនទាន់អស់ទេណា សម្រាប់អ្នកគាំទ្រវិស័យបាល់ទះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំ ការជួបផ្ទាល់ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំង ១៤រូប នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ថែមទៀតផង។

*ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា៕

Share This Post: