អន្តរជាតិ

ថៃ ស្នើចង់ឲ្យខាងកម្ពុជាបើកច្រកចូលទស្សនាប្រាសាទព្រះវិហារ ចូលពីច្រកខាងថៃឡើងវិញ ក្រោយបិទអស់១៥ឆ្នាំ

BY
Pheakdey
May 22, 2023

ថៃ៖ កាសែត បាងកកប៉ុស្តិ៍ ដែលជាបណ្តាញសារព័ត៌មានដ៏ធំរបស់ថៃបានរាយការណ៍នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភានេះថា មានពលរដ្ឋថៃជា​​ច្រើននាក់កំពុងរង់ចាំការបើកឲ្យចូលទស្សនាឡើងវិញនូវប្រាសាទព្រះវិហារពីសំណាក់អាជ្ញាធរកម្ពុជា។ គួរបញ្ជាក់ថា ការចង់ចូលទស្សនាប្រាសាទព្រះវិហារនៅពីសំណាក់ពលរដ្ឋថៃនៅពេលនេះគឺជាការចង់ចូលទស្សនាដោយការធ្វើដំណើរផ្ទាល់តាមចក្រព្រំដែនពីប្រទេសថៃកាន់ទីតាំងប្រាសាទដោយផ្ទាល់តែម្តង ពោលគឺចូលតាមច្រកព្រំដែនពីខេត្តស៊ីសាកេត របស់ប្រទេសថៃមកកាន់ខេត្តព្រះវិហារនៃប្រទេសកម្ពុជា។

ប្រភពខាងលើបានបន្តថា ការទទូចចង់បាននូវការអនុញ្ញាតខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងចង់លើកកម្ពស់វិស័យទេសចរណ៍​ សេដ្ឋកិច្ច​ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យកាន់តែមានសិទ្ធស្នាលឡើងវិញផងដែរ។ គួររម្លឹកជូនថា ច្រកព្រំដែនខាងលើនេះត្រូវបានបិទអស់រយៈពេលប្រមាណជា ១៥ឆ្នាំមកហើយ ពោលគឺចាប់ពីពេលដែលភាគថៃនិងភាគីកម្ពុជាមានជម្លោះជាមួយគ្នាចាប់តាំងពីឆ្នាំ ២០០៨ម្ល៉េះ។ គិតត្រឹមពេលនេះនៅតាមនៅតាមតំបន់ត្រួតស៊ីគ្នានៅតាមច្រកព្រំដែនខាងលើនេះគឺមានការដាក់ពង្រាយកងទ័ពនៃប្រទេសទាំង ២ រៀងរាល់ ១០-១៥ ម៉ែត្រ បើទោះជាការផ្ទុះអាវុធជាគ្នាលែងកើតមានហើយក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: