អន្តរជាតិ

ការ៉េមពិសេសមួយប្រភេទត្រូវបានដាក់លក់នៅប្រទេសជប៉ុនក្នុងតម្លៃជាង ៦ពាន់ដុល្លារ

BY
Pheakdey
May 22, 2023

ជប៉ុន៖ ការ៉េមពិសេសមួយប្រភេទត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ជាង ៦ពាន់ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២២​ ខែឧសភានេះ។ ការ៉េមដ៏មានតម្លៃមហាសាលនេះមានឈ្មោះថា Byakuya (ជាភាសាជប៉ុន) ឫមានន័យជាខេមរភាសាថា “រាត្រីពណ៌ស” ត្រូវបានគេដាក់លក់នៅក្នុងប្រទេសជប៉ុនដោយមានតម្លៃជាក់ស្តែង ៨៨០ ០០០យេន (៦,៣៨៧ ដុល្លារ)។

ប្រភពខាងលើបានបន្តថា ការ៉េមខាងលើនេះត្រូវបានផ្សំឡើងពីគ្រឿងផ្សំដែលមានតម្លៃខ្ពស់ៗជាច្រើនប្រភេទដូចជា Edible Gold Leaves, ឈីសប្រភេទ parmigiano reggiano, Sake Lees និងស្រាប្រភេទកម្ររបស់ជប៉ុនជាដើម។ ​សូមបញ្ជាក់ជូនថា តម្លៃដ៏ខ្ពស់របស់ការ៉េមខាងលើនេះក៏ជាតម្លៃបំបែកកំណត់ពិភពលោកផងដែរ ពោលគឺគិតត្រឹមពេលនេះការ៉េម Byakuya បានទទួលកំណត់ត្រាពិភពលោក (Guinness World Records) ជាការ៉េមដែលមានតម្លៃខ្ពស់បំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: