អន្តរជាតិ

TikTok ដាក់ពាក្យប្តឹងទៅកាន់តុលាការសហព័ន្ធអាមេរិកក្រោយអាជ្ញាធររដ្ឋម៉ុនតាណាសម្រេចហាមឃាត់បណ្តាញសង្គមរបស់ខ្លួន

BY
Pheakdey
May 23, 2023

អាមេរិក៖ ក្រុមហ៊ុន TikTok បានដាក់ពាក្យប្តឹងទៅកាន់តុលាការសហព័ន្ធអាមេរិកក្រោយអាជ្ញាធររដ្ឋម៉ុនតាណាសម្រេចធ្វើការហាមឃាត់បណ្តាញសង្គមរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភានេះ។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បានអះអាងថា៖ “យើងនឹងឈ្នះក្នុងការតវ៉ាតាមប្រព័ន្ធច្បាប់នេះ ដ្បិតពួកយើងមានភស្តុតាងគ្រ​ប់គ្រាន់ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ពួកយើង”។

គួរកត់សម្គាល់ថា តាមគម្រោងគឺអាជ្ញាធររដ្ឋម៉ុនតាណានឹងបិទមិនឲ្យពលរដ្ឋខ្លួនប្រើប្រាស់បណ្តាញសង្គម TikTok ចាប់ពីឆ្នាំ ២០១៤តទៅក្រោមហេតុផលថា ដើម្បីរក្សាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ ដ្បិត TikTok គឺជាចារកម្មរបស់រដ្ឋាភិបាលចិន។ គួររម្លឹកផងដែរថា កាលពីចុងសប្តាហ៍នេះក៏មានពលរដ្ឋអាមេរិកចំនួន ៥នាក់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការជុំវិញករណីខាងលើនេះផងដែរ ដោយពួកគេបានអះអាងថា TikTok បានរួមចំណែកផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេឲ្យមានភាពរីកចម្រើន ហើយ TikTok ក៏ជា​ការកំសាន្តប្រចាំថ្ងៃដ៏ល្អមួយផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: