អន្តរជាតិ

តារា TikTok ចិនម្នាក់បានបាត់បង់ជីវិត ក្រោយ Live វីដេអូផឹកស្រាខ្លាំងយ៉ាងច្រើន ដើម្បីទាក់ទាញអ្នកគាំទ្រ

BY
Pheakdey
May 23, 2023

ចិន៖ តារាល្បីនៅលើបណ្តាញអ៊ីនធឺណិតក្នុងប្រទេសចិនម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ក្រោយរូបគាត់ព្យាយាមផឹកស្រាក្នុងបរិមាណយ៉ាងច្រើន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្ររបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភានេះបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះថា Wang ភេទប្រុស មានអាយុ ៣៤ឆ្នាំ។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោក Wang បានផឹកស្រាប្រភេទ Baijiu ចំនួន ៧ដប និងធ្វើការ Live ផ្ទាល់នូវសកម្មភាពនោះតាមរយៈគណនី Douyin (កំណែពិសេសនៃកម្មវិធី TikTok ប្រើបានតែនៅក្នុងប្រទេសចិន) ផ្ទាល់ខ្លួនរបស់គាត់ ខណៈវីដេអូនោះបានទាក់ទាញអ្នកទស្សនាជាច្រើននាក់។ យ៉ាងណាក្តី ១២ម៉ោងក្រោយមក លោក Wang ត្រូវបានរាយការណ៍ថា ស្លាប់បាត់បង់ជីវិត ព្រោះតែការផឹកស្រាក្នុងបរិមាណដ៏ច្រើននោះ។ សូមបញ្ជាក់ជូនថា Baijiu គឺជាប្រភេទស្រាខ្លាំង ដែលមានកម្រិតជាតិអាកុលរហូតដល់ ៦០%៕

រូបតំណាំង

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: