អន្តរជាតិ

ចិននឹងដាក់លក់ទុរេនដាំក្នុងស្រុកជាលើកដំបូងនៅខែក្រោយ ខណៈកាលពីឆ្នាំមុនចិនធ្លាប់នាំចូលទុរេនក្នុងតម្លៃជាង ៤ពាន់លានដុល្លារ

BY
Pheakdey
May 23, 2023

ចិន៖ ប្រទេសចិននឹងដាក់លក់ផ្លែទុរេនដាំក្នុងស្រុកជាលើកដំបូងរបស់ខ្លួននៅខែមិថុនាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post នៅថ្ងៃអង្គារ ទី២៣ ខែឧសភានេះ។ តាមកា​រព្យាករណ៍ទិន្នផលទុរេនដែលចិនអាចប្រមូលបាននោះគឺមានទម្ងន់ប្រមាណជា ២,៤៥០​ តោន ដែលទុរេនទាំងនោះត្រូវបានដាំដុះយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញផ្នែកកសិកម្មនៅលើផ្ទៃដីចំការរាប់រយហិកតាក្នុងខេត្ត Hainan ភាគខាងត្បូងនៃប្រទេសចិន។

យ៉ាងណាក្តី ទិន្នផលក្នុងបរិមាណខាងលើនេះត្រូវបានក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា មិនអាចឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារទូទាំងប្រទេសចិនបាននោះទេ ពោលគឺចិននៅតែបន្តនាំចូលទុរេនពីបណ្តាលប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងបរិមាណច្រើន ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ គួររម្លឹកជូនថា កាលពីឆ្នាំកន្លងទៅប្រទេសចិនធ្លាប់បាននាំចូលផ្លែទុរេនស្រស់ក្នុងបរិមាណជាង ៨២៤,០០០តោន  ខណៈទុរេនទាំងអស់នោះតម្លៃសរុបជាង ៤ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Moring Post

Share This Post: