អន្តរជាតិ

អ្នកជំនាញអាមេរិកទាញសញ្ញាអាសន្នអំពីគ្រោះថ្នាក់នៃការប្រើប្រាស់បណ្តាញសង្គមក្នុងចំណោមកុមារ

BY
Pheakdey
May 24, 2023

អាមេរិក៖ ក្រុមមន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិកបានទាញសញ្ញាអាសន្នជុំវិញករណីគ្រោះថ្នាក់នៃការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភានេះ។ ការទាញសញ្ញាអាសន្ននៅពេលនេះគឺជាការព្រមានយ៉ាងម៉ឹងម៉ាត់ទៅកាន់ឪពុកម្តាយ  ក្រុមហ៊ុនបច្ចេកវិទ្យា និងនិយតករ ដោយផ្អែកលើភស្តុតាងជាច្រើនដែលបានប​ង្ហាញថា បណ្តាញសង្គមពិតជាបានជះឥទ្ធិពលអាក្រក់ចំពោះក្រុមអ្នកប្រើប្រាស់វ័យក្មេង។

បើតាមក្រុមអ្នកជំនាញអាមេរិកបានអះអាងថា មាតិការអវិជ្ជមាននៅលើបណ្តាញសង្គមបានជម្រុញឲ្យមនុស្សវ័យជំទង់និងកុមារមានបញ្ហាសុខភាពផ្លូវចិត្តជាច្រើនដូចជា ការបាក់ទឹកចិត្ត ថប់អារម្មណ៍  មានគំនិតចង់ធ្វើបាបខ្លួនឯងឬសម្លាប់ខ្លួន លែងខ្វល់រឿងចំណីអាហារ និងការ​សិក្សាជាដើម។ ជាក់ស្តែងការសិក្សាមួយបានរកឃើញថា ក្នុងចំណោមយុវតីវ័យក្មេងនៅអាមេរិកដែលបានធ្វើការរំលូតកូន គឺមាន ៩៥% ជាអ្នកដែលមានទម្លាប់ប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ឪពុកម្តាយ  ក្រុមហ៊ុនបច្ចេកវិទ្យា និងនិយតករត្រូវតែយកចិត្តទុកដាក់លើការប្រើប្រាស់បណ្តាញសង្គមរបស់ក្រុមអ្នកប្រើប្រាស់វ័យក្មេង ដូចជាធ្វើការកំណត់ពេលវេលានៃការប្រើប្រាស់ និងកំណត់មាតិការដែលពួកគេអាចមើលឃើញជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: