PR
ធនាគារ វីង និងក្រុមហ៊ុន SentBe សហការគ្នាផ្តល់សេវាផ្ទេរប្រាក់ជាអន្តរជាតិពីកូរ៉េខាងត្បូង មកកម្ពុជា
ភាពជាដៃគូនេះ នឹងនាំមកនូវអត្ថប្រយោជន៍ ដោយផ្តល់ជាមធ្យោបាយសម្រាប់ពលរដ្ឋកម្ពុជារស់នៅកូរ៉េខាងត្បូង ក្នុងការផ្ញើ ប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាសមរម្យ។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបការងារ និងរស់នៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជាមធ្យោបាយផ្ញើប្រាក់ត្រលប់មកស្រុកកំណើតប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវា សមរម្យ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SentBe ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង ដោយមានការចូលរួមចុះហត្ថលេខារវាង លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe ក្នុងការប្រកាសជាផ្លូវការនូវ ភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ។

ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការផ្ទេរប្រាក់យ៉ាងងាយស្រួល ដោយគ្រាន់តែផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារនៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារជាមួយបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា ។
លោក ឈុន វឌ្ឍនៈភក្តី បាន ថ្លែង ថា ៖ “ យើង មានសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុន SentBe។ យើងជឿជាក់ថាកិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាជាច្រើនដែលរស់នៅប្រទេសកូរ៉េខាងត្បូងដែលមានតម្រូវការផ្ញើប្រាក់ ដោយធានាបាននូវ សុវត្ថិភាព និងដំណើការលឿនរហ័ស”។
យោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា មានប្រជាជនកម្ពុជាប្រមាណ ៤៦.០០០នាក់ កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ដែលមាន ២៣ ភាគរយ ជាស្ត្រី ។ ជារៀងរាល់ឆ្នាំ ពួកគេបានផ្ញើប្រាក់ប្រមាណ ៥០០ លានដុល្លារអាមេរិក ទៅគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
លោក ឈុន វឌ្ឍនៈភក្តី បានបន្តថា៖ “ដោយមើលឃើញពីការលះបង់ និងការខិតខំប្រឹងប្រែងក្នុងការរកប្រាក់ចំណូលរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង យើងប្តេជ្ញាដើម្បីប្រាកដថា ប្រាក់ដែលពួកគេរកបានទាំងលំបាក អាចផ្ញើទៅស្រុកកំណើតយ៉ាងងាយស្រួល និងសុវត្ថិភាព ដែលសមាជិកគ្រួរសាររបស់ពួកគេទទួលប្រាក់ដែលបានផ្ញើនោះតាម រយៈកម្មវិធី Wing Bank App និងបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា” ។

ដើម្បីអបអរសាទរនៃកិច្ចសហការនេះ អ្នកប្រើប្រាស់គណនីជាមួយ SentBe ទាំងអស់ នឹងទទួលបានការផ្តល់ការជូនពិសេស ដែលអាចរីករាយជាមួយប្រតិបត្តិការផ្ទេរប្រាក់ឥតគិតថ្លៃចំនួនពីរដង។
លោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe បានលើកឡើងថា SentBe គឺជាក្រុមហ៊ុនផ្តល់សេវាប្តូរប្រាក់បរទេស ដោយប្រតិបត្តិការ តាមអនុលោមភាពផ្នែកច្បាប់របស់ក្រុមហ៊ុន ដើម្បីធានាបាននូវទំនុកចិត្តទៅដល់អតិថិជនជារូបវន្តបុគ្គល និងអាជីវកម្មនានា ក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់ និងការទូទាត់ជាអន្តរជាតិ។
លោក Alex Seong-Ouk Choi ថ្លែងថា៖ “ចក្ខុវិស័យរបស់ធនាគារ វីង ដែលមានគោលបំណងផ្តល់សេវាហិរញ្ញវត្ថុស្មើភាពទៅដល់មនុស្សគ្រប់គ្នា នោះគឺស្របទៅនឹងទិសដៅសាជីវកម្មរបស់ក្រុមហ៊ុន SentBe យ៉ាងដូច្នេះដែរ។ យើងរំពឹងថា នេះគឺជាកិច្ចសហការដ៏មានសក្តានុពល ដោយរួមបញ្ចូលគ្នារវាងចំណុចខ្លាំងរបស់ SentBe និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់ធនាគារ វីង” ។

ក្រុមហ៊ុន FX TOTAL SOLUTIONS PVT LTD ឬ SentBe បង្កើតឡើងក្នុងឆ្នាំ ២០១៥ ជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលមានជំនាញក្នុងការផ្តល់សេវាប្តូរប្រាក់បរទេស។ ក្រុមហ៊ុននេះ បានផ្តល់តម្លៃសេវាទាប ដំណើរការលឿនរហ័ស និងងាយស្រួល ដែលធ្វើឲ្យ SentBe ក្លាយជាក្រុមហ៊ុនឈានមុខគេមួយលើការផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ ក្រុមហ៊ុន SentBe ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនដូចជា ការប្រើប្រាស់សេវាកម្មរវាងអតិថិជន និងអតិថិជន និងការប្រើសេវារវាងអាជីវកម្ម និងអាជីវកម្ម។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដោយរួមចំណែកដោះស្រាយបញ្ហាហិរញ្ញវត្ថុឲ្យកាន់តែងាយស្រួលទៅដល់ពលករចំណាកស្រុក និងបញ្ហាហិរញ្ញវត្ថុដែលជួយសម្រួលទៅដល់ដំណើរការអាជីវកម្មនានា។

ធនាគារ វីង គឺជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង សាខាធនាគារបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។
កិច្ចសហការវាងស្ថាប័នទាំងពីរ បានបង្ហាញពីការចែករំលែកចក្ខុវិស័យរួមគ្នា ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈសេវាផ្ទេរប្រាក់ឆ្លងដែន ដែលផ្តល់លទ្ធភាពទៅដល់អ្នកប្រើប្រាស់ទទួលបានសេវាហិរញ្ញវត្ថុកាន់តែច្រើន។ ស្ថាប័នទាំងពីរបានប្តេជ្ញាយ៉ាងមុតមាំក្នុងការរក្សាឲ្យបាននូវស្តង់ដារខ្ពស់បំផុតនៃគុណភាពសេវាកម្ម ដើម្បីធានាបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ដែលអាចទុកចិត្តបាន ទៅដល់អ្នកប្រើប្រាស់៕
PR
អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប
នៅថ្ងៃសុក្រ ១៤ កើត ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) នៅរោងចក្រផលិតភេសជ្ជៈ ហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ស្រុក អង្គស្នួល ខេត្ត កណ្តាល។

នេះជាកិច្ចសហប្រតិបត្តិការដើម្បីជំរុញផលិតផលរបស់ក្រុមហ៊ុន ហនុមាន ទៅដល់អ្នកប្រើប្រាស់ផ្ទាល់តាមរយៈបណ្តាសាខាហាងម្ហូបអាហារជាពិសេស គ្រប់សាខា ដឹ ភីហ្សា ខមផេនី (The Pizza Company) ទូទាំងប្រទេស ដែលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងក្លាយជាដៃគូផ្តាច់មុខក្នុងការផ្តត់ផ្គង់ ស្រាបៀរ ហនុមាន នៅគ្រប់សាខាហាងម្ហូបអាហារ ដែលស្ថិតនៅក្រោមក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) និងនៅលើ Hungry App ផ្លូវការរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានបង្កើតឡើងដោយការយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងឱ្យប្រជាជនកម្ពុជា ទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និង លើកតំកើនផលិតផលក្នុងស្រុក ព្រមទាំង នាំយកកេរ្តិ៍ឈ្មោះផលិតផល របស់ប្រទេសយើងទៅទីផ្សារអន្តរជាតិ។ ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការចុះហត្ថលេខាព្រមព្រៀងដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន Yakyim Intertrade Co., Ltd ក្នុងការចែកចាយផ្តាច់មុខផលិតផល ស្រាបៀរ ហនុមាន នៅក្នុងទីផ្សារប្រទេសថៃ។ នេះជាមោទកភាពមួយទៀតរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការនាំចេញនូវផលិតផលខ្មែរទៅទីផ្សារអន្តរជាតិ ហើយនៅថ្ងៃនេះក្រុមហ៊ុនហនុមានក៏បានសហការជាមួយក្រុមហ៊ុន EFG Group ជាក្រុមហ៊ុនឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលនាំស្លាកសញ្ញាអន្តរជាតិមកកម្ពុជា។ កិច្ចសាហប្រតិបត្តិការនេះគឺជាយុទ្ធសាស្រ្តមួយ ដើម្បីជំរុញទិសដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឈ្នះពានរង្វាន់មេដាយមាស ពីស្ថាប័នកំពូល Monde Selection ឆ្នាំ ២០២៣ ទៅលើផ្នែករសជាតិដ៏ល្អឥតខ្ចោះនៃ ស្រាបៀរ ហនុមាន! នេះជាមោទកភាពមួយក្នុងចំណោមមោទកភាពមួយបន្ថែមទៀតសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏ដូចជាសម្រាប់អតិថិជនទាំងក្នុងប្រទេស និងអតិថិជនអន្តរជាតិទាំងអស់ផងដែរ។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក Chas GESCHKE នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង លោក Martin Darby Managing Director of EFG Group ហើយក៏មានភ្ញៀវកិត្តយសជាច្រើនរូបចូលរួមផងដែរ។
លោក Chas GESCHKE នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ “កិច្ចសហការនេះគឺជាការចាប់ផ្តើមនៃការរួមបញ្ចូលគ្នានៃក្រុមហ៊ុនដែលមានសក្តានុពលចំនួនពីរ ក្នុងការស្វែងរកឧត្តមភាព និងបំពេញសេចក្តីត្រូវការរបស់អតិថិជនទាំងអស់ទូទាំងប្រទេស។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ប្តេជ្ញាចិត្តខ្ពស់ចំពោះគុណភាព និងការច្នៃប្រឌិតអ្វីដែលថ្មី ហើយចូលរួមជាមួយ អ៉ី អេហ្វ ជី ខេមបូឌា ដែលជាក្រុមហ៊ុនមានឈ្មោះល្បី ឈានមុខគេក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដើម្បីភាពរីកចម្រើន និងជោគជ័យរួមគ្នាជានិច្ចនិរន្តរ៍”។
ចំពោះការថ្លែងមតិលើកិច្ចព្រមព្រៀងនេះ លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៉ី អេហ្វ ជី
អិចប្រេសហ្វូដគ្រុប (EFG Group) បានថ្លែងអំពីការកោតសរសើរចំពោះក្រុមហ៊ុនស្រាបៀរហនុមាន ដែលជាស្រាបៀរក្នុងស្រុក កំពុងតែមានប្រជាប្រិយភាពខ្ពស់ ជាមួយនឹងសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាក្នុងប្រទេសកម្ពុជា រួមផ្សំជាមួយនឹងភីហ្សា ដែលពេញនិយមទូទាំងប្រទេសកម្ពុជា ដឹ ភីហ្សា ខមផេនី (The Pizza Company), ភោជនីយដ្ឋានសាច់អាំង បាប៊ី ឃ្យូ ផ្លាហ្សា(BAR.B.Q Plaz), អ៊ីតធូហ្គេតដឺ (Eat Together), បាយភូមិ (Bay Phum), ហាងកាហ្វេអន្តរជាតិ ដឹ កូហ្វី ក្លិប(The Coffee Club), ដែលស្ថិតក្រោមសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុន អ៊ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group)។ ក្នុងនោះផងដែរ ផលិតផលស្រាបៀរ ហនុមាន នឹងមានដាក់លក់ជាង ៦០ ទីតាំងទូទាំងប្រទេសកម្ពុជា រួមមាន ក្រុងបោយប៉ែត សិរីសោភ័ណ បាត់ដំបង សៀមរាប កំពង់ចាម ស្គន់ កំពង់ស្ពឺ ក្រុងព្រះសីហនុ តាខ្មៅ និងភ្នំពេញ។

លើសពីនេះទៅទៀត លោកបានថ្លែងថា៖ «មូលហេតុដែលលោកជ្រើសរើសស្រាបៀរ ហនុមាន ជាដៃគូ ព្រោះផលិតផលស្រាបៀរហនុមាន ពិតជាផ្តោតសំខាន់លើគុណភាព នឹងជ្រើសរើសនូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ក្នុងការផលិត ស្រាបៀរ ហនុមាន គឺប្រៀបបីដូចនឹង The Pizza Company ផងដែរ ដែលជ្រើសរើសតែវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ក្នុងការធ្វើភីហ្សា ហើយស្រារបៀរ ហនុមាន ដែលមានគុណភាពខ្ពស់ ជាមួយនឹងភីហ្សាដែលមានគុណភាពខ្ពស់ គឺពិតជាត្រូវគ្នាខ្លាំងណាស់»
ក្រោយបញ្ចប់កម្មវិធី ចុះហត្ថលេខា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ ផលិតកម្ម របស់ខ្លួនជូនដល់ភ្ញៀវកិត្តិយសបានទស្សនា។ ចំណុចពិសេស ដែលធ្វើឱ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាមានភាពវិសេសវិសាល គឺរសជាតិឈានមុខ និងគុណភាពខ្ពស់ ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដោយអ្នកជំនាញច្បាស់លាស់ លំដាប់ពិភពលោក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) បានមានប្រសាសន៍បន្ថែមទៀតថា៖ ខ្ញុំធ្លាប់ធ្វើការនៅក្នុងរោងចក្រសាបៀរពីមុនមកនៅចក្រភពអង់គ្លេស ក្រោយពីបានធ្វើទស្សនកិច្ចរោងចក្រហនុមានហើយ ឃើញថា រោងចក្រហនុមាន គឺពិតជាមានសោភ័ណភាពស្រស់ស្អាត ទំនើប អនាម័យខ្ពស់ ហើយលោកពិតជាមានការកោតសរសើរចំពោះការរៀបចំប្រកបដោយស្តង់ដារ និងសុវត្ថិភាពខ្ពស់។
“ភ្ញៀវកិត្តយសដែលបានធ្វើការទស្សនាក៏បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះនៃការផលិតភេសជ្ជៈ របស់ក្រុមហ៊ុន ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំរហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវ តាមបទដ្ឋានស្តង់ដារខ្ពស់ ដើម្បីធានាបាននូវគុណភាព មុននឹងចែកចាយទៅលើទីផ្សារ។


PR
ដើមខែថ្មី! វឺតៗឡើង នាំគ្នាមកទិញទំនិញ ញ៉ាំអាហារ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលបញ្ចុះតម្លៃដល់ទៅ៧០%
(ភ្នំពេញ)៖ សប្បាយទិញហើយ កម្មវិធីលក់បញ្ចុះតម្លៃពាក់កណ្ដាលឆ្នាំ Mid-Year Sale ពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលជាប្រូម៉ូសិនពិសេសសម្រាប់អតិថិជនទាំងអស់ ជាមួយទំនិញបញ្ចុះតម្លៃរហូតដល់ ៧០% ពីបណ្តាហាងល្បីៗ ជាពិសេសមានឱកាសចាប់ឆ្នោតផ្សងសំណាងដែលមានរង្វាន់យ៉ាងសន្ធឹកសន្ធាប់។

ជាមួយប្រូម៉ូសិនដ៏ធំអស្ចារ្យរហូតដល់ ៧០% ពីបណ្តាហាងល្បីៗជាច្រើនដូចជា ហាងលក់សម្លៀកបំពាក់ Wavera, ហាងលក់សម្លៀកបំពាក់កូនក្មេង Balabala, ភោជនីយដ្ឋាន Papa John’s Pizza Cambodia, Potato Corner, រោងភាពយន្ត Legend Premium , ពិភពកម្សាន្តកុមារ Doozii, មជ្ឈមណ្ឌលកម្សាន្ត Neo Game Oasis, ហាងលក់ផលិតផលថែរក្សាសម្រស់ Nature Republic, ឱសថស្ថាន Ucare Pharmacy, ហាងលក់សម្ភារៈអេឡិចត្រូនិច K-Four និងហាងល្បីៗជាច្រើនទៀត។
ជាពិសេសការផ្តល់ជូនពិសេសពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សម្រាប់អតិថិជនចំណាយចាប់ពី ៣០ដុល្លារឡើងទៅនឹងទទួលបានការចាប់រង្វាន់ឈ្នះ ឆ័ត្រ ឫ Ize ភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជននឹងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ទូរស័ព្ទ ទូកទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ និងរង្វាន់ជាច្រើនទៀត។ ល ។

ការផ្ដល់ជូនពិសេស បញ្ចុះតម្លៃរហូតដល់ ៧០% និងឈ្នះរង្វាន់នេះ នឹងប្រព្រឹត្តិទៅចាប់ផ្តើមពីថ្ងៃទី ០១ មិថុនា ដល់ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០២៣ ថែមទាំងមានការប្រគុំតន្រ្តី និងការតាំងពិព័រណផលិតផលជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបដែលមានការរចនាដ៏ប្រណិត ទីតាំងធំទូលាយ ពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ផាសុកភាពខ្ពស់ ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongsensok
ឬទាក់ទងមកលេខ៖ 070 822 822 ឬ 096 888 9 888 ។
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល៖
• លេខទូរស័ព្ទ៖ 066 401 222
• តេលេក្រាម៖ 066 401 222 (@AmKeolong)
• អ៊ីមែល៖ keolong.am@chipmong.com