រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសហ្គាំប៊ីចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីបាននិយាយថាថៃគឺជាឋានសួគ៌សម្រាប់ទេសចរណ៍ផ្លូវភេទ
រដ្ឋាភិបាលនៃប្រទេសហ្គាំប៊ីបានចេញមុខធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីរដ្ឋមន្ត្រីរបស់ប្រទេសម្នាក់បាននិយាយថា ប្រទេសថៃ គឺជាឋានសួគ៌សម្រាប់ទេសចរណ៍ផ្លូវភេទ ដែលការនិយាយនេះបានធ្វើឲ្យទីក្រុងបាំងកកមានការតវ៉ាផងដែរ។ សូមរលឹកឡើកវិញថា ក្នុងកិច្ចសម្ភាសន៍ជាលក្ខណៈផ្លូវការមួយជាមួយទូរទស្សន៍ក្នុងស្រុក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវប្បធម៌របស់ហ្គាំប៊ីគឺលោក Hamat Bah បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍ទៅប្រទេសថៃទៅកំសាន្តនៅប្រទេសថៃមានច្រើន ហើយគាត់បាននិយាយទៀតថាទីនោះគឺជាឋានសួគ៌សម្រាប់ទេសចរណ៍ផ្លូវភេទ។
យ៉ាងណាក្តី រដ្ឋមន្ត្រីក្រសួង វប្បធម៌របស់ថៃលោក Veera Rojpojchanarat បានប្រតិកម្មថា ទេសចរណ៍ផ្លូវភេទរបស់ថៃបានថយចុះហើយ បន្ទាប់ពីរដ្ឋាភិបាលបានចាត់វិធានការយ៉ាងតឹងរឹងទៅលើបញ្ហានេះ ដូចនេះថៃមិនមែនជាឋានសួគ៌សម្រាប់ទេសចរណ៍ផ្លូវភេទទៀតទេ។ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់នេះ ទើបរដ្ឋាភិបាលនៃប្រទេសហ្គាំប៊ីបានចេញមុខធ្វើការសុំទោសជាសាធារណៈ និងសម្តែងនូវការស្តាយក្រោយចំំពោះអ្វីដែលរដ្ឋមន្ត្រីរបស់ខ្លួនបាននិយាយជ្រុលទៅហើយនោះ៕

ភក្តី
ប្រភព៖ coconuts