អន្តរជាតិ

អាជ្ញាធរថៃណែនាំឲ្យពលរដ្ឋខ្លួនត្រូវពង្រឹងលើគុណភាពទុរេន ក្រោយពិបាកប្រជែងជាមួយទុរេនហ្វីលីពីននិងវៀតណាមនៅទីផ្សារក្នុងប្រទេសចិន

BY
Pheakdey
May 29, 2023

ថៃ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបានព្រមានឲ្យមានការពង្រឹងលើគុណភាពទុរេនដែលត្រូវនាំចេញទៅលក់នៅក្នុងប្រទេសចិន ក្រោយទុរេនថៃហាក់កំពុងរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីសំណាក់ទុរេនរបស់ហ្វីលីពីនិងទុរេនវៀតណាមនៅក្នុងទីផ្សារដ៏ធំមួយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅថ្ងៃទី ២៨ ខែឧសភានេះបានឲ្យដឹងថា ទុរេនថៃនៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ថ្លៃពីតម្លៃចន្លោះពី ៥២-៥៨បាត (៧,៣៦-៨,២០ដុល្លារ) ក្នុងមួយគីឡូក្រាមមកសល់ត្រឹមតម្លៃចន្លោះពី ៣៦-៤៨យន់ (៥,១០-៦,៨០ដុល្លារ) ក្នុងមួយគីឡូក្រាមគិតត្រឹមចុងខែឧសភានេះ។

បើតាមលោក Phusit Ratanakul Sereroengrit ដែលជាប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបានបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃរបស់ទុរេនថៃនៅពេលនេះគឺដោយសារតែមានការប្រកួតប្រជែងខ្លាំងពីសំណាក់ទុរេនហ្វីលីពីន ដែលមានតម្លៃចន្លោះពី ៣៧-៤៥ យន់ (៥,២៣-៦,៣៧ ដុល្លារ) ក្នុងមួយគីឡូក្រាម និងទុរេនវៀតណាមដែលមានតម្លៃចន្លោះពី ៣២-៤១ យន់ (៤,៥៣-៥,៨០ដុល្លារ)ក្នុងមួយគីឡូក្រាម។ គួរបញ្ជាក់ជូនថា កាលពីឆ្នាំកន្លងទៅប្រទេសចិនធ្លាប់បាននាំចូលទុរេនជាង ៨២៥,០០០តោន ដែលមានតម្លៃសរុបជាង ៤,០៣ពាន់លានដុល្លារ ដោយក្នុងនោះមានធុរេន ៩៤,៥៥%​គឺជាទុរេននាំចូលពីប្រទេសថៃ៕

អត្ថប​ទ៖ ភក្តី

ប្រភព៖ National Thailand

Share This Post: