ទីក្រុងមែលប៊នប្រទេសអូស្រ្តាលីកើតមានគ្រោះរញ្ជួយដីកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ១២០ឆ្នាំចុងក្រោយនេះ
- BY
- Pheakdey
- May 29, 2023
អូស្រ្តាលី៖ ទីក្រុងមែលប៊ននៃប្រទេសអូស្រ្តាលីបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់គួរឲ្យកត់សម្គាល់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភានេះ។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៣,៨ រ៉ិចទ័រ នៅតំបន់ភាគខាងជើងទីក្រុងមែលប៊ន ខណៈហេតុការណ៍រញ្ជួញដីនេះបានកើតឡើងនៅក្នុងរយៈពេលប្រមាណជា ៥-១០ វីនាទីប៉ុណ្ណោះ។

បើទោះជាគ្រោះធម្មជាតិដែលបានកើតមានឡើងក្នុងជម្រៅដីប្រហែលជា ២គីឡូម៉ែត្រមួយនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ពិតមែន តែសម្រាប់អាជ្ញាធរក្រុងមែលប៊នបានកត់សម្គាល់ថា វាគឺជាគ្រោះរញ្ជួយដីដ៏កម្រមួយ ពោលគឺជាគ្រោះរញ្ជួយដីកម្រិតខ្ពស់បំផុតមិនធ្លាប់មានបើគិតក្នុងរយៈ ១២០ចុងក្រោយនេះ។ អាជ្ញាធរអូស្រ្តាលីបានបន្តថា កាលពីឆ្នាំ ១៩០២ ទីក្រុងមែនប៊នធ្លាប់កើតមានគ្រោះរញ្ជួញដីម្តងក្នុងកម្រិត ៤,៥ រ៉ិចទ័រ ហើយតាំងពីពេលនោះមកទីក្រុងដ៏ធំមួយនេះមិនធ្លាប់កើតមានគ្រោះរញ្ជួយដីគួរឲ្យកត់សម្គាល់ណាមួយឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






