អន្តរជាតិ

ស៊ីរ៉ែនអាសន្នបានបន្លឺឡើងនៅទីក្រុងសេអ៊ូល ក្រោយកូរ៉េខាងជើងបាញ់បង្ហោះផ្កាយរណប

BY
Pheakdey
May 31, 2023

កូរ៉េខាងត្បូង៖  ការទាញសញ្ញាអាសន្នឲ្យមានការជម្លៀសខ្លួន និងសំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើងពេញទីក្រុងសេអ៊ូល ក្រោយប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្តាយរណបជាលើកដំបូងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃពុធ ទី៣១ ខែឧសភានេះ។ សំឡេងនៃការប្រកាសអាសន្នបានបន្លឺឡើងប្រមាណជា ១០នាទី ហើយទូរស័ព្ទដៃរបស់ពលរដ្ឋម្នាក់ៗសុទ្ធតែទទួលបានសារប្រាប់ឲ្យត្រៀមធ្វើការជម្លៀសខ្លួន ខណៈហេតុការណ៍នេះបានធ្វើឲ្យមានភាពចលាចលយ៉ាងខ្លាំងផងដែរ។

យ៉ាងណាក្តី បន្តិចក្រោយមកអាជ្ញាធរក្រុងសេអ៊ូលបានប្រកាសវិញថា ការទាញសញ្ញាអាសន្នខាងលើនេះគឺបានកើតឡើងដោយកំហុសបច្ចេកទេសប៉ុណ្ណោះ ដ្បិតស្ថានភាពជាក់ស្តែងគឺទីក្រុងសេអ៊ូលមិនមានហេតុការណ៍បន្ទាន់ណាមួយកើតឡើងឡើយ។ គួរកត់សម្គាល់ថា មុនពេលមានសញ្ញាអាសន្នខាងលើនេះកើតឡើងគឺទីក្រុងព្យុងយ៉ាងបានបង្ហោះផ្កាយរណបចារកម្មថ្មីមួយប្រភេទទៅកាន់តំបន់ភាគខាងត្បូងប្រទេស ហើយហេតុការណ៍នេះក៏បានបង្កការគំរាមគំហែងក្នុងតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: