អន្តរជាតិ

កោះមួយរបស់ចិនដាក់ចេញផែនការប្រើប្រាស់តែរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០

BY
Pheakdey
June 1, 2023

ចិន៖ កោះមួយរបស់ចិនបានដាក់ចេញផែនការប្រើប្រាស់តែរថយន្តដើរដោយថាមពលអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃទី ៣១ ខែឧសភាម្សិលមិញនេះ។ ដែនកោះដ៏ធំមួយនេះមានឈ្មោះថា Haikou ស្ថិតនៅក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន និងជាតំបន់ប្រជុំទៅដោយកំពង់ផែដែលមានសក្តានុពលសេដ្ឋកិច្ចជាច្រើនផងដែរ។

ប្រភពខាងលើបានបន្តថា ការប្រើប្រាស់រថយន្តដើរដោយថាមពលរដ្ឋអគ្គិសនីគឺជាជម្រើសល្អបំផុតសម្រាប់ពលរដ្ឋនៅលើកោះ Haikou ដ្បិតពួកគេតែងធ្វើដំណើរក្នុងរយៈចម្ងាយខ្លីៗ ខណៈសីតុណ្ហភាពត្រជាក់នៅលើកោះក៏មានអំណោយផលក្នុងការជួយជម្រុញឲ្យអាគុយនៅក្នុងរថយន្តអាចប្រើប្រាស់បានក្នុងរយៈពេលយូរផងដែរ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះមានពលរដ្ឋលើកោះ Haikou ប្រមាណជា ៤៥%បានកំពុងតែប្រើប្រាស់រថយន្តអគ្គិសនីរួចហើយ ខណៈអាជ្ញាធរកោះមួយនេះកំពុងវិនិយោគប្រាក់ជាច្រើនពាន់លានយន់បន្ថែមទៀតដើម្បីសម្រេចឲ្យបាននូវផែនការប្រើប្រាស់តែរថយន្តអគ្គិសនីសុទ្ធនៅត្រឹមចុងទសវត្សរ៍នេះ។

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: