អន្តរជាតិ

ប្អូនស្រីលោក​ គីម ជុងអ៊ុន សន្យាថា កូរ៉េខាងជើងនឹងបន្តបាញ់បង្ហោះផ្កាយរណបចារកម្មជាច្រើនគ្រឿងបន្ថែមទៀត

BY
Pheakdey
June 1, 2023

កូរ៉ខាងជើង៖ លោកស្រី គីម យ៉ូជុង ដែលជាត្រូវប្អូនស្រីបង្កើតរបស់លោក​ គីម ជុងអ៊ុន បានប្រកាសថា កូរ៉ខាងជើងនឹងបន្តបាញ់បង្ហោះផ្កាយរណបចារកម្មជាច្រើនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនានេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងទើបបាញ់បង្ហោះផ្កាយរណបចារម្មចំនួន ១គ្រឿងកាលពីថ្ងៃម្សិលមិញ ខណៈការបាញ់នោះក៏បានធ្វើឲ្យកូរ៉េខាងត្បូងនិងជប៉ុនមានការព្រួយបារម្ភផងដែរ។

បើតាមលោកស្រី គីម យ៉ូជុង បានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងជើងប្ដេជ្ញាអភិវឌ្ឍវិស័យយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងនិងទំនើបបំផុត ជាក់ស្តែងថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្តកូរ៉េខាងជើងទើបផលិតបាននូវផ្កាយរណបចារកម្ម ដែលជាសម្ភារៈយោធាដ៏ទំនើបនិងមានសមត្ថភាពខ្លាំងបំផុតមួយ។ នៅក្នុងសេចក្តីថ្លែងការជាសាធារណៈនោះលោកស្រីក៏បានធ្វើការសន្យាផងដែរថា កូរ៉េខាងជើងនឹងបន្តបាញ់បង្ហោះផ្កាយរណបចារកម្មជាច្រើនគ្រឿងបន្ថែមទៅកាន់ទីអវកាសនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: