អន្តរជាតិ

ពលរដ្ឋជាង ២០០នាក់បានបាត់បង់ជីវិត និងជាង ៩០០នាក់រងរបួសក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែនៅឥណ្ឌា

BY
Pheakdey
June 3, 2023

ឥណ្ឌា៖ យ៉ាងយោចណាស់មានពលរដ្ឋឥណ្ឌាចំនួ​ន ២៣៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍  ទី៣ ខែមិថុនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងក្នុងរដ្ឋ Odisha ភាគខាងជើងនៃប្រទេសឥណ្ឌា ខណៈគ្រោះថ្នាក់ជាក់ស្តែងបានកើតឡើងតាំងពីយប់ថ្ងៃសុក្រម្សិលមិញម្លេះ តែចំនួនអ្នកស្លាប់នៅតែបន្តរកឃើញបើគិតត្រឹមរសៀលថ្ងៃសៅរ៍នេះ។

ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ​ នៅមានពលរដ្ឋជាង ៩០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់និងស្រាល ហើយអាជ្ញាធរឥណ្ឌាបានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២០០គ្រឿង និងគ្រូពេទ្យចំនួន ១៨០នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ។ គួរបញ្ជាក់ជូនថា រថភ្លើងដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជារថភ្លើងមានទិសដៅចេញដំណើរពីទីក្រុង Bangalore ឆ្ពោះទៅកាន់ទីក្រុង Howrah ខណៈតាមធម្មតាក្នុងមួយថ្ងៃគឺមានពលរដ្ឋប្រមាណជា ១៣លាននាក់ត្រូវធ្វើដំណើរតាមខ្សែរថយន្តភ្លើងមួយនេះ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: