ភ្ញាក់ផ្អើលហ្មង! កុមារាកុមារីដ៏គួរឲ្យស្រលាញ់ទាំងនេះត្រលប់មកវិញជាមួយ Cambodian Idol Junior
- BY
- Liny Chan
- June 3, 2023
កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ។
បេក្ខជនដែឡជាកុមារាកុមារីដែលធ្លាប់បានទទួលការចាប់អារម្មណ៍ជាច្រើនកាលពី The Voice Kids Cambodia រដូវកាលទី3 បានត្រលប់មកវិញក្នុងកម្មវិធី Cambodian Idol Junior វិញម្តង មានដូចជា កុមារា កែវ ហ្សាណា, កុមារា វាសនា ធិណារាជ, កុមារា ហ៊ឹម ច័ន្ទយូស្វេ, និង កុមារី បាន វិនស្រីនិច្ច ជាដើម។
នៅតែមានសមត្ថភាពហើយកាន់តែខ្លាំងជាមុន ប្អូនៗកុមារទាំងនេះបាន បញ្ចេញសមត្ថភាពបានយ៉ាងល្អមុខគណៈកម្មការហើយសុទ្ធតែទទួលបានជោគជ័យគ្រប់គ្នាតែម្តង។
គួរបញ្ជាក់ផងដែរថា Cambodian Idol Junior រដូវកាលទី2 មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង