អន្តរជាតិ

អូស្រ្តាលីគ្រោងបង្កើតឧទ្យានសមុទ្រមួយដែលមានទំហំធំប៉ុនប្រទេសអេស្ប៉ាញ

BY
Pheakdey
June 5, 2023

អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីគ្រោងនឹងបង្កើតឧទ្យានសមុទ្រមួយ ដែលមានទំហំធំប៉ុនប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ។ តាមគម្រោងរបស់អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ឧទ្យានសមុទ្រដ៏ធំនោះគឺការពង្រីកទំហំឧទ្យានសមុទ្យ​ចាស់ដែលមានឈ្មោះថា Macquarie Island Marine Park ឲ្យធំជាងមុន ៣ដង ពោលគឺត្រូវមានផ្ទៃក្រឡារហូតដល់ ៤៧៥,៤៦៥ គីឡូម៉ែត្រការ៉េ។

ប្រភពខាងលើបានបន្តថា បើធ្វើការប្រៀបធៀបពីទំហំវិញគឺ ឧទ្យានសមុទ្រ Macquarie Island Marine Park​ នឹងមានផ្ទៃក្រឡាធំជាងប្រទេសអាឡឺម៉ង់ ជប៉ុន វៀតណាម និងមានទំហំប្រហាក់ប្រហែលនឹងប្រទេសអេស្ប៉ាញ ឬប្រ្រទេសកាមេរូន។ គួរបញ្ជាក់ជូនថា ឧទ្យានសមុទ្រគឺជាដែនសមុទ្រសម្រាប់ធ្វើការការពារនិងអភិរក្ស ពោលគឺតំបន់នេះត្រូវបានហាមឃាត់មិនឲ្យមានការនេសាទ ជីកយករ៉ែ និងធ្វើសកម្មភាពអាជីវកម្មណាមួយឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

 

Share This Post: