អន្តរជាតិ

ទឹកជំនន់បានផ្តាច់យកជីវិតពលរដ្ឋហៃទីជាង ៤០នាក់ និងបង្ខំឲ្យពលរដ្ឋជាង​ ១ម៉ឺននាក់ផ្សេងទៀតបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
June 6, 2023

ហៃទី៖ យ៉ាងហោចណាស់មានពលរដ្ឋនៃប្រទេសហៃទីចំនួន ៤២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដែលបានជន់លិចឡើងយ៉ាងឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី ៥ ខែមិថុនានេះ។ ក្រៅតែបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ នៅមានពលរដ្ឋចំនួន ១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនបានរំពឹងថា ពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងអស់នោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃទឹកជំនន់ក៏បានបង្កឲ្យមានពលរដ្ឋហៃទីចំនួន ៨៥នាក់រងរបួសធ្ងន់និងស្រាលផងដែរ ខណៈគិតត្រឹមពេលនេះមានពលរដ្ឋជាង ១៣,៣០០នាក់ហើយដែលបាលបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នសិន។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហៃទីបានបញ្ជាក់ថា ផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់អាចកើនឡើងខ្ពស់ជាងនេះ ដ្បិតគិតគិតត្រឹមពេលនេះស្ថានភាពទឹកជំនន់នៅទាន់មានភាពអន់ថយទាល់សោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: