អន្តរជាតិ

របាយការណ៍មួយបង្ហាញថា Instagram គឺជាវេទិកាបង្ហាញពីការរំលោភបំពានផ្លូវភេទលើកុមារខ្លាំងជាងគេបំផុត

BY
Pheakdey
June 9, 2023

អាមេរិក៖ របាយការណ៍មួយបានបង្ហាញថា បណ្តាញសង្គម Instagram គឺជាវេទិកាចម្បងបំផុតដែលបានបង្ហាញការរំលោភបំពានផ្លូវភេទចំពោះកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនានេះ។  របាយការណ៍ពិសេសមួយនេះត្រូវបានធ្វើឡើងរួមគ្នាដោយសកលវិទ្យាល័យ Stanford និងស្ថាប័នសារព័ត៌មាន The Wall Street Journal។

គួរកត់សម្គាល់ថា របាយការណ៍ខាងលើនេះត្រូវបានចេញផ្សាយដោយផ្អែកលើការរឃើញថា នៅលើបណ្តាញសង្គម Instagram មានការបង្ហោះមាតិកា និងមានការទំនាក់ទំនងគ្នាយ៉ាងសកម្មបំផុតជុំវិញប្រធានបទផ្លូវភេទ និងការជួញដូរផ្លូវភេទជាដើម ហើយជាពិសេសនោះគឺបានកើតឡើងក្នុងចំណោមក្រុមពលរដ្ឋវ័យក្មេងតែម្តង។ ឆ្លើយតបនឹងរបាយការណ៍ខាងលើនេះ អ្នកនាំពាក្យឲ្យក្រុមហ៊ុន Meta បានអះអាងថា នាពេលកន្លងមកក្រុមហ៊ុនបានព្យាយាមពង្រឹងលើប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងខ្លាំង ដោយក្រុមហ៊ុនបានលុបចោលគណនីចែករំលែងមាតិកាខុសប្រក្រតីជាង ៤៩០,០០០គណនី និងបានលុបចោលមាតិកាអកម្មអស់ជាង ៣៤លានមាតិកាផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: