សាលាជីស៊ីដាកម្ពុជា ដែលផ្ដល់ការអប់រំស្តង់ដារជប៉ុន ប្រគល់លិខិតសរសើរជូនដល់សិស្ស និងមាតាបិតាឆ្នើម
- BY
- Liny Chan
- June 13, 2023
(ភ្នំពេញ ថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣)៖ សាលាស៊ីជីដាកម្ពុជា ដែលជាមណ្ឌលអប់រំមួយដែលទទួលបានអាជ្ញាប័ណ្ណពីវិទ្យាស្ថានអប់រំ ស៊ី
ជីដា នៅប្រទេសជប៉ុន (និងអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡា) បានប្រារព្ធពិធីប្រគល់លិខិតសរសើរជូនដល់សិស្ស និងមាតាបិតាឆ្នើម កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ចាប់ពីម៉ោង ១:៣០រសៀល ដល់ម៉ោង ៥ល្ងាច។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាសាលាមិនអាចដំណើរការបានរលូន មានការរអាក់រអួលដោយសារការរីករាលដាលនៃជំងឺ COVID-19 ក៏ដោយ ប៉ុន្តែស៊ីជីដានៅតែបន្តក្នុងការធ្វើជាដៃគូយ៉ាងមានទំនុកចិត្ត ជាមួយនឹងកម្មវិធីសិក្សាទាំងសម្រាប់កុមារតូច និងមាតាបិតា។

លោកស្រី សរ ម៉ុត្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា បានមានប្រសាសន៍ថា៖ « លោកស្រីពិតជាមានមោទនភាពដែលបាននាំយកវិធីសាស្ត្រដ៏ពិសេសនេះជូនដល់មាតាបិតាកម្ពុជា។ កុមារទាំងអស់សុទ្ធតែកើតមកជាមួយទេពកោសល្យផ្សេងៗគ្នា ហើយស៊ីជីដាពិតជារីករាយដែលអាចរួមចំណែកក្នុងការទាញយកសក្តានុពលដែលពួកគេមានពីកំណើត។ នៅក្នុងរយៈពេល៦ឆ្នាំមកនេះ មានកុមារលើសពី៥០០នាក់ បានទទួលការបង្វឹកជាមួយវិធីសាស្ត្រស៊ីជីដា និងមាតាបិតាចំនួនលើសពី ៤០០នាក់ ចូលរួមរៀនសូត្រតាមរយៈកម្មវិធី ជំនួយសម្រាប់មាតាបិតា ហៅថា SPA Program។ លោកស្រីបានបន្តថា បើទោះបីជាការរួមចំណែកនេះនៅតិចតួចក្តី ប៉ុន្តែស៊ីជីដានឹងបន្តបេសកកម្មរបស់ខ្លួនទៅមុខជាបន្តទៀត ដើម្បីរួមចំណែកឱ្យបានកាន់តែច្រើនក្នុងការជួយបណ្តុះបណ្តាលកុមារកម្ពុជា »។

លោក ឈួន សត្យា តំណាងក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍ផងដែរថា៖ « សូមលើកទឹកចិត្តមាតាបិតាផ្ដល់អាទិភាពដល់កាតវិនិយោគលើការអប់រំកុមារតូច ដែលជាការវិនិយោគដែលផ្តល់ផលតបស្នងជាមួយនឹងធនធានមនុស្ស ដែលជាសរសរទ្រូងសម្រាប់ប្រទេសជាតិ។ ហើយការវិនិយោគនេះ រាប់តាំងពីការវិនិយោគថវិកា និងពេលវេលាចាប់ពីដំណាក់កាលមានផ្ទៃពោះមក »។

ដោយឡែក លោកឪពុកម្នាក់ដែលបានចូលរួមនៅក្នុងវគ្គសិក្សារបស់ស៊ីជីដាបានលើកឡើងថា៖ «ខ្ញុំបាទពិតជារីករាយណាស់ដែលបានស្គាល់សាលាស៊ីជីដា ហើយទទួលបានវិធីសាស្ត្រដ៏មានប្រសិទ្ធិភាព សម្រាប់ខ្ញុំដែលជាឪពុកម្តាយ និងសម្រាប់កូនប្រុសខ្ញុំ។ ការចិញ្ចឹមអប់រំកូនឲ្យល្អ និងក្លាយជាធនធានសម្រាប់សង្គម មិនមែនជារឿងងាយស្រួលនហើយកើតឡើងដោយចៃដន្យទេ។ ខ្ញុំក៏ជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវម្នាក់ដែរ ប៉ុន្តែវិធីសាស្ត្រធ្វើបែបណា ទាល់តែមកសាលាស៊ីជីដាទើបដឹងពីវិធីធ្វើ (I surely never know unless, we attend shichida’s class) ដូចជា វិធីសាស្ត្រ ឬ របៀបឲ្យកូនស្រម៉ៃសមាធិ និងហ្វឹកហាត់ការចងចាំជាដើម។ សម្រាប់ដំណើរក្នុងភាពជាឪពុកម្តាយ ខ្ញុំនឹងគ្រួសារតែងតែទទួលបានការប្រឹក្សាពីសាលាស៊ីជីដា នៅក្នុងដំណាក់កាលនៃការវិវត្តន៍នីមួយៗរបស់កូនខ្ញុំ »។

សូមបញ្ជាក់ថា ស៊ីជីដា កម្ពុជា (Shichida Cambodia) គឺជាមណ្ឌលអប់រំមួយដែលទទួលបានអាជ្ញាប័ណ្ណពីវិទ្យាស្ថានអប់រំ ស៊ីជីដា នៅប្រទេសជប៉ុន (និងអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡា)។ កម្មវិធីសំខាន់ដែលជាវិធីសាស្ត្រនៃការអប់រំដែលត្រូវបានហៅថា “SHICHIDA Method” គឺជាកម្មវិធីបណ្តុះបណ្តាលខួរក្បាលទាំងសងខាងជាពិសេសផ្តោតទៅលើការលើកចិត្តនិងបណ្ដុះទេពកោសល្យរបស់កុមារ។ បច្ចុប្បន្នសាលាស៊ីជីដាមាន២សាខា (សាខាងប៉េងហួតបឹងស្នែ និងសាខាងបឹងកេងកង) កម្មវិធីនេះត្រូវបានបង្កើតឡើងដោយសាស្ត្រាចារ្យលោក Makoto Shichida ក្នុងឆ្នាំ១៩៧៨។
មណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា គឺជាកន្លែងអប់រំដល់កុមារតូចៗ (១) តាំងពីនៅក្នុងផ្ទៃ (២) ចាប់ពីអាយុ ៦ខែ រហូតដល់ ៦ឆ្នាំតាមវីធីសាស្ត្រអប់រំអត្តចរិតអភិវឌ្ឍន៏ខួរក្បាលកុមារឱ្យមានភាពពេញលេញ ព្រមទាំងមូលដ្ឋានគ្រឹះសម្រាប់ការសិក្សា និងការលូតលាស់របស់កុមារ។ (៣) និងការអប់រំចំណេះដឹងនិងបទពិសោធស្តីពី ការអប់រំកូនតាមបែបវិជ្ជមានតាមរយៈកម្មវិធី SPA Program។
ព័ត៌មានបន្ថែម លោកលោកស្រីអាចទំនាក់ទំនងមកសាលាទាំង២ទីតាំងបាន គឺទីតាំងទី១នៅក្នុងបុរីប៉េងហួត
បឹងស្ទោរ គំរោងទី១ និងទីតាំងទី២នៅលើផ្លូវ ៦៣ កែងផ្លូវ ២៧៨ តំបន់បឹងកេងកង ។
គេហទំព័រ៖ www.shichidakh.com ឬហ្វេសប៊ុក Shichida Cambodia ៖
https://www.facebook.com/Shichida Cambodia/
ទូរសព្ទ៖ 023-900-916/012-442-145








- Share This Post:






