អន្តរជាតិ

តុលាការសហព័ន្ធអាមេរិកធ្វើការចោទប្រកាន់លោក ដូណាល់ ត្រាំ ចំនួន ៣៧ជុំវិញករណីលួចកាន់កាប់ និងចាត់ចែកឯកសារថ្នាក់ជាតិមិនបានត្រឹមត្រូវមុនពេលចាកចេញពីសេតវិមាន

BY
Pheakdey
June 13, 2023

អាមេរិក៖ លោក ដូណាល់ ត្រាំ​ បានរងនូវការចោទប្រកាន់ចំនួន ៣៧ករណីជុំវិញករណីបែងចែកឯកសារថ្នាក់ជាតិសំខាន់ៗមួយចំនួនមិនត្រឹមត្រូវមុនពេលដែលរូបលោកត្រូវចាក់ចេញពីសេតវិមាននៅពេលចប់អាណត្តិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បើតាមតុលាការសហព័ន្ធអាមេរិកបានបញ្ជាក់ថា សកម្មភាពដែលត្រូវបានចាត់ទុកជាបទល្មើសរបស់អតីតប្រធានាធិបតីអាមេរិករូបនេះមានដូចជា ការលួចកាន់កាប់ លាក់បាំង និងចាត់ចែងឯកសារសំខាន់ៗមួយមិនបានត្រឹមត្រូវ។

គួរបញ្ជាក់ជូនថា លោក ដូណាល់ ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវចោទប្រកាន់នូវបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ជាក់ស្តែងនាពេលកន្លងមកតុលាការសហព័ន្ធអាមេរិកធ្លាប់ធ្វើការចោទប្រកាន់ទៅលើរូបគាត់ចំនួន ៣៤ករណីរួចម្តងហើយជុំវិញករណីក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅក្នុងទីក្រុងញូវយ៉ក។ ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះលោក ដូណាល់ ត្រាំ ក៏ត្រូវប្រឈមនឹងរឿងអាស្រូវផ្លូវភេទមួយករណីជាមួយស្រ្តីម្នាក់ដែលជាអតីតតារាភាពយន្តអាសអាភាសផងដែរ៕

ប្រភព៖ The Thaiger

Share This Post: