ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន ជីប ម៉ុង និង Nutifood ប្រកាសឧបត្ថម្ភទឹកដោះគោ 5លានប្រអប់ គិតជាទឹកប្រាក់ 1,200,000 ដុល្លារ ដល់កុមារកម្ពុជាទូទាំងប្រទេស

    BY Naren June 15, 2023
    ក្រុមហ៊ុន ជីប ម៉ុង និង Nutifood ប្រកាសឧបត្ថម្ភទឹកដោះគោ 5លានប្រអប់ គិតជាទឹកប្រាក់ 1,200,000 ដុល្លារ ដល់កុមារកម្ពុជាទូទាំងប្រទេស

    (ភ្នំពេញ ថ្ងៃទី 14 មិថុនា 2023)៖ ជីប ម៉ុង បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ Nutifood ហើយក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នារួច ក្រុមហ៊ុនបានប្រកាសឧបត្ថម្ភទឹកដោះគោ NuVi ចំនួន5លានប្រអប់ភ្លាមៗ ស្មើនឹងថវិកា 1លាន 2សែនដុល្លារ ដល់កុមារកម្ពុជាទូទាំងប្រទេស។

    តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នា ដែលធ្វើនៅព្រឹកថ្ងៃទី14 ខែមិថុនានេះ ក្រុមហ៊ុន ជីប ម៉ុង នឹងទទួលបានសិទ្ធិក្នុងការចែកចាយផលិតផលទឹកដោះគោ នូវី (NuVi) ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។

    លោកជំទាវ គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង បានមានប្រសាសន៍ថា ជីប ម៉ុង បានចាប់ដៃគូជាមួយក្រុមហ៊ុន Nutifood ដោយសារក្រុមហ៊ុនមើលឃើញថា ក្រុមហ៊ុន Nutifood ជាក្រុមហ៊ុនលំដាប់អន្តរជាតិ ផលិតផលមានគុណភាពខ្ពស់ និងទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពស្ដង់ដាអន្តរជាតិ។ ទឹកគោនូវី (NuVi) ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់កុមារ នឹងចូលរួមជួយឲ្យកុមារកម្ពុជាលូតលាស់បានល្អ ទាំងរាងកាយ ជាពិសេសកម្ពស់ និងខួរក្បាល។

    ផលិតផលទឹកដោះគោ នូវី (NuVi) ផលិតតាមរូបមន្តនៃការផលិតទឹកដោះគោនៃប្រទេសស៊ុយអែត។ បច្ចុប្បន្ន ទឹកដោះគោ នូវី (NuVi) មានការចែកចាយនៅតាមបណ្ដាប្រទេសជាច្រើនដូចជា ជប៉ុន, ចិន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, តៃវ៉ាន់, វៀតណាម និងឡាវ។

    ចុងបញ្ចប់នៃពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន Nutifood បានប្រកាសបរិច្ចាគទឹកដោះគោចំនួន 5 លានប្រអប់ ស្មើនឹងថវិកា 1 លាន 2 សែន ដុល្លារ ដល់កុមារកម្ពុជាទូទាំងប្រទេស៕

    Share This Post: