ក្រុមហ៊ុន ជីប ម៉ុង និង Nutifood ឧបត្ថម្ភទឹកដោះគោ 5 លានប្រអប់ គិតជាទឹកប្រាក់ 1,200,000 ដុល្លារ ដល់កុមារកម្ពុជាទូទាំងប្រទេស
- BY
- Naren
- June 15, 2023
ក្រុមហ៊ុន ជីប ម៉ុង នឹងរួមចំណែកជួយឲ្យកុមារកម្ពុជាទទួលបានអាហារូបត្ថម្ភ ដែលធ្វើឲ្យកុមាររីកលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល ជាពិសេសកម្ពស់។

ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នា ដែល ជីប ម៉ុង ទទួលបានសិទ្ធិក្នុងការចែកចាយផ្ដាច់មុខផលិតផលទឹកដោះគោ Nuvi កាលពីថ្ងៃទី 14 មិថុនា ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន Nutifood បានប្រកាសបរិច្ចាគទឹកដោះ Nuvi ចំនួន 5 លានប្រអប់ ស្មើនឹងថវិកា 1 លាន 2 សែន ដុល្លារសហរដ្ឋអាមេរិក ដល់កុមារកម្ពុជាទូទាំងប្រទេស។ ទឹកដោះគោ Nuvi ជាផលិតផលមានគុណភាពខ្ពស់ ផលិតឡើងតាមរូបមន្តនៃការផលិតទឹកដោះគោនៃប្រទេសស៊ុយអែត ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពស្ដង់ដាអន្តរជាតិផងដែរ។
ក្រុមហ៊ុន ជីប ម៉ុង នឹងធ្វើយុទ្ធនាការនាំយកទឹកដោះគោ Nuvi ទៅបរិច្ចាគដោយផ្ទាល់ដល់កុមារកម្ពុជាទូទាំងប្រទេស ដើម្បីចែករំលែកនូវទឹកដោះគោ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់កុមាររីកលូតលាស់បានល្អ៕





- Share This Post:






