ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! បានទូរស័ព្ទថ្មីវក់ជាមួយនឹងការមើលវីដេអូអាសអាភាស ឪពុកប្រមានច្រើនដងមិនស្តាប់ចុងក្រោយទាញកាំបិតកាប់តែម្តង

    BY Khmernote Media March 8, 2018
    ហួសចិត្ត ! បានទូរស័ព្ទថ្មីវក់ជាមួយនឹងការមើលវីដេអូអាសអាភាស ឪពុកប្រមានច្រើនដងមិនស្តាប់ចុងក្រោយទាញកាំបិតកាប់តែម្តង

    ប្រទេសឥណ្ឌា ៖ ឪពុកម្តាមិនចង់អោយកូនដែលទើបនឹងធំដឹងក្តីរបស់ពួកគាត់ទៅប្រលាក់ប្រឡូសជាមួយនឹងវីដេអូអាសអាភាសនោះទេ ព្រោះវាអាចនាំពួកគេដើរទៅលើផ្លូវមិនល្អ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយពីរឿងរ៉ាវរន្ធត់ចិត្តមួយ ដែលឪពុកបង្កើតកាត់ដៃកូនប្រុសរបស់ខ្លួនដោយសារតែឃាត់មិនស្តាប់រឿងដែលគេលួចមើលវីដេអូអាសអាភាស។ លោក Mohammad Qayyum Qureshi មានវ័យ៤៥ឹឆ្នាំប្រកបរបរកាប់សត្វយកសាច់ទៅលក់ រស់នៅក្នុងទីក្រុង Hyderabad។ លោកមានកូនប្រុសស្រីចំនួន៤នាក់ Mohammad Khalid ត្រូវជាកូនម្នាក់ក្នុងចំនោមកូនទាំងបួនរបសលោក គេមានវ័យ១៨ឆ្នាំ។

    បញ្ហាជំលោះរវាងឪពុកកូននេះវាបានកើតឡើងតាំងពីពេលដែលលោក​​ Mohammad Qayyum បានទិញទូរស័ព្ទចល័តមួយអោយ Khalid។ គេតែងតែប្រើប្រាស់ទូរស័ព្ទនេះទៅមើលវីដេអូអាសអាភាស បើទោះបីជាត្រូវបានឪពុកធ្វើការប្រមានជាច្រើនលើកហើយក៏ដោយ។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ បុរសជាឪពុកក៏បានប្រទះឃើញកូនប្រុស​វ័យ១៨ឆ្នាំគាត់មើលវីដេអូមិនល្អទាំងនោះទៀត គាត់បានព្យាយាមទាញកញ្ឆក់ទូរស័ព្ទនោះពីគេ។ កូនប្រុសនោះមិនត្រឹមតែមិនព្រមលែង​គេថែមទាំងបានខាំដៃឪពុកកញ្ឆក់យកទូរស័ព្ទរបស់ខ្លួនមកវិញ គេបានភៀសខ្លួនចេញពីផ្ទះរហូតដល់យប់ជ្រៅទើបត្រលប់មកវិញ។ នៅព្រឹកថ្ងៃទី០៥ ខែដដែលនេះហឹង្សារវាងឪពុកកូនក៏បានកើតឡើងម្តងទៀត ដោយត្រឹមមិនបានបុរសជាឪពុកក៏ទាញកាំបិតមកកាប់ទៅលើដៃរបស់កូនខ្លួន។ ដោយឃើញបែបនេះសមាជិកគ្រួសារផ្សេងទៀតក៏បានចូលមកជួយបំបែកអ្នកទាំងពីរ តែយ៉ាងណាក្មេងប្រុសជាកូននោះត្រូវឪពុកកាប់របួសទៅហើយ។ ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ គ្រូពេទ្យបានប្រាប់ថាដៃសរបស់ក្មេងប្រុសនេះរងការខូចខាត ៩០%ទៅហើយ ប្រហែលជាមិនអាចព្យាបាលអៅយត្រលប់មកសភាពដើមបាននោះទេ។ លោក Mohammad Qayyum ដែលត្រូវជាឪពុកក្មេងប្រុសរងគ្រោះនោះត្រូវបានប៉ូលិសធ្វការឃាត់ខ្លួន និង ចោទប្រកាន់ពីបទមនុស្សឃាត៕
     ប្រភព ៖ newqq

    Share This Post:
    MPO4D jitutoto mpo4d Mpoplay