អន្តរជាតិ

សីតុណ្ហភាពនៅម៉ិចស៊ីកូបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ខណៈរលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋអស់ ៦នាក់

BY
Pheakdey
June 16, 2023

ម៉ិចស៊ីកូ៖ អាជ្ញាធរម៉ិចស៊ីកូបានធ្វើការជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាព ក្រោយសីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសបានកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយដែលមិនធ្លាប់កើតមាននាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ។ បើតាមអាជ្ញាធរម៉ិចស៊ីកូបានបញ្ជាក់ថា សីតុណ្ហភាពជាមធ្យមបានកើនឡើងខ្ពស់ជាង ៣០អង្សាសេ ពោលគឺបានកើតឡើងខ្ពស់ជាងសីតុណ្ហភាពជាទូទៅ ១០ សង្សាសេ។

បើយោងតាមការព្យាករណ៍បានបង្ហាញថា សីតុណ្ហភាពដ៏ក្តៅនេះនឹងបន្តកើតមាននៅក្នុងប្រទេសម៉ិចស៊ីកូក្នុងរយៈពេលចន្លោះពី ១០ ទៅ ១៥ ថ្ងៃទៀត ដោយគិតចាប់ពីពេលជូនដំណឹងនេះ ខណៈរដ្ឋចំនួន ២៣ នៅក្នុងចំណោមរដ្ឋសរុបទាំង ៣២ របស់ប្រទេសម៉ិចស៊ីកូនឹងត្រូវប្រឈមជាមួយបញ្ហារលកកម្តៅនេះខ្លាំងជាងគេ។ សូមបញ្ជាក់ជូនផងដែរនៅក្នុងឆ្នាំ ២០២៣នេះរលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋម៉ិចស៊ីកូអស់ចំនួន ៦នាក់ហើយ ខណៈមានពលរដ្ឋមួយចំនួនបានធ្លាក់ខ្លួនឈឺផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: