អន្តរជាតិ

សិង្ហបុរីគ្រោងដាំផ្កាថ្ម ១សែនដើមនៅក្នុងសមុទ្រ ដើម្បីការពារតំបន់ឆ្នេរពីទឹករលកនិងព្យុះ

BY
Pheakdey
June 20, 2023

សិង្ហបុរី៖ សិង្ហបុរីគ្រោងនឹងធ្វើការដាំដុះផ្កាថ្មនៅក្នុងទឹកសមុទ្រឲ្យបាន ១០០,០០០ដើម ដើម្បីពង្រឹងប្រព័ន្ធជីវចម្រុះនៅក្នុងដែនទឹករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១៩​ ខែមិថុនានេះ។ គម្រោងខាងលើនេះ គឺផែនការយុទ្ធសាស្រ្តដ៏ចម្បងមួយ ដែលរដ្ឋាភិបាលសិង្ហបុរីបេ្តជ្ញានឹងសម្រេចឲ្យបាននៅត្រឹមឆ្នាំ ២០២៤ខាងមុខនេះ។

ប្រភពខាងលើបានបន្តថា​ គុណប្រយោជន៍ដ៏សំខាន់មួយនៃការដាំដុះផ្កាថ្មទាំង ១០០,០០០នេះ គឺវានឹងជួយការពារឆ្នេរសមុទ្រពីការខូតខាត ឬការបំផ្លាញ ដែលបង្កឡើងដោយទឹករលកធំៗ ឬព្យុះជាដើម។ បើតាមអាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ធនធានផ្កាថ្មប្រមាណជា ៦០%ត្រូវបានបាត់ចេញពីក្នុងដែនសមុទ្រជុំវិញប្រទេសសិង្ហបុរី ដូចនេះហើយទើបសិង្ហបុរីត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស មុនពេលធនធានធម្មជាតិដ៏មានសារៈសំខាន់នេះត្រូវរលាយបាត់ទាំងស្រុង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: