TikTok បើកអោយអ្នកប្រើប្រាស់ អាចរកលុយបាន១ពាន់ views រកបានជិត ១ដុល្លារ តែត្រូវគ្រប់លក្ខខណ្ឌទាំងនេះ
- BY
- autoadmin
- June 20, 2023
សម្រាប់អ្នកដែលចូលចិត្តរកប្រាក់ចំណូលតាមរយៈវីដេអូនៅលើអ៊ីនធឺណិត ឥឡូវនេះក្រុមហ៊ុន TikTok បានបើកឱ្យប្រើប្រាស់នូវវិធីរកលុយមួយ ហៅថា «Creativity Program Beta» ដែលជាគូប្រកួតប្រជែងផ្ទាល់ជាមួយ YouTube។ ក្រុមហ៊ុន TikTok ហ៊ានចំណាយរហូតដល់ ០.៩៩ ដុល្លារ រាល់ការចូលមើល ១,០០០ ដង (views) សម្រាប់វីដេអូលើសពី ១នាទី បើប្រៀបទៅនឹង YouTube ដែលហ៊ានឱ្យត្រឹមតែ ០.០៧ ដុល្លារ រៀងរាល់ការចូលមើល ១,០០០ ដងប៉ុណ្ណោះ។

លក្ខខណ្ឌក្នុងការចូលកម្មវិធី Creativity Program Beta មានដូចជា៖
+ ត្រូវអ្នកតាមដាន (followers) ច្រើនជាង ១០,០០០ នាក់
+ មានការចូលមើលយ៉ាងហោចណាស់ ១០០,០០០ ដង ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ
+ ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ
សម្រាប់កម្មវិធី Creativity Program Beta កំពុងតែដាក់ដំណើរការសាកល្បងនៅតាមបណ្តាប្រទេសមួយចំនួនប៉ុណ្ណោះ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះមុខងារមួយនេះ?





អត្ថបទ៖ លីដា
ប្រភព៖ ហ្វេសប៊ុក Austin Armstrong
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






