អន្តរជាតិ

ម៉ាឡេស៊ីដាក់ឲ្យប្រើប្រាស់ពិធីករវិទ្យុសិប្បនិម្មិតដំណើរការដោយបច្ចេកវិទ្យា AI ជាលើកដំបូង

BY
Pheakdey
June 20, 2023

ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានដាក់ឲ្យប្រើប្រាស់ពិធីករសិប្បនិម្មិតជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃវិស័យបច្ចេកវិទ្យារបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនានេះ។ ពិធីករសិប្បនិម្មិត ដែលកំពុងធ្វើការងារជំនួសតួនាទីរបស់មនុស្សនៅពេលនេះគឺជាឧបករណ៍អេឡិចត្រូនិចដែលដំណើរការដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត)​ ពោលគឺជាបច្ចេកវិទ្យាដ៏ឆ្លាតវ័យនិងទំនើបបំផុតចុងក្រោយមួយនាពេលបច្ចុប្បន្ននេះ។

ពិធីករសិប្បនិម្មិតរូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Aina Sabrina ហើយគេបាន​បញ្ចូលទិន្នន័យសំខាន់ៗជាច្រើនអំពីតន្ត្រីទៅក្នុងខ្លួនរបស់គាត់ ដើម្បីឲ្យគាត់មានសមត្ថភាពអាចចាក់តន្ត្រី ឆ្លើយសំនួរជាច្រើនទាក់ទងនឹងតន្ត្រី បង្កើតតន្រ្តី ឬធ្វើការ Mix តន្ត្រីបានយ៉ាងឆាប់រហ័សទៅតាមការសំណូមពររបស់ប្រិយមិត្តអ្នកស្តាប់។ សូមបញ្ជាក់ជូនថា ស្ថានីយ៍វិទ្យុដែលកំពុងតែប្រើប្រាស់ពិធីករសិប្បនិម្មិតនេះមានឈ្មោះថា វិទ្យុ FlyFM ជាវិទ្យុនិយាយភាសាអង់គ្លេស ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Media Prima ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មលើប្រព័ន្ធផ្សព្វផ្សាយនិងការកំសាន្តធំជាងគេបង្អស់ប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: