ដូចនាំលាភចូលផ្ទះ! សម្រាកពីការងារ គាស់ CAMBODIA BEER មួយកំប៉ុង ស្រាប់តែឈ្នះ២ម៉ឺនដុល្លារ
- BY
- Naren
- June 20, 2023
(ភ្នំពេញ)៖ អតិថិជនមហាសំណាង ចំនួន២រូប នៅខេត្តចំនួន២ផ្សេងគ្នាបានឈ្នះប្រាក់សុទ្ធ ២ម៉ឺនដុល្លារ ចំនួន២រង្វាន់ ពីក្រវិលកំប៉ុង CAMBODIA BEER។ អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុន ខ្មែរ ប៊ែរីជីស បានជិះ Helicopter ដឹកយករង្វាន់ទៅប្រគល់ជូនដល់ស្រុកកំណើត និងនាំពួកគាត់ ជិះ Helicopter ទស្សនាស្រុកកំណើតពីលើអាកាសទៀតផង។

ក្នុងឱកាសដែលទទួលរង្វាន់ អ្នកឈ្នះម្នាក់ឈ្មោះ ញៀន លាងផេង រស់នៅខេត្តកំពង់ធំ មានមុខរបរធ្វើសំណង់ បានប្រាប់ឱ្យដឹងថា ខ្លួនបានទិញ CAMBODIA BEER ចំនួន ៤កំប៉ុង មកពិសាបាយល្ងាចជាមួយបងប្អូនក្រោយពេលបញ្ចប់ការងារ ហើយឃើញអ្នកភូមិដើរកាត់ក៏ហុចឲ្យមួយកំប៉ុង មិននឹកស្មានថាក្រោមក្រវិលកំប៉ុងមួយនោះមានលេខ ៥ខ្ទង់ ដែលជាលុយសុទ្ធ ២ម៉ឺនដុល្លារ នោះទេ។ បុរសរូបនេះបន្តទៀតថា គាត់នឹងយកលុយ ២ម៉ឺនដុល្លារនេះ ទៅសងលុយដែលគាត់ជំពាក់គេ និងទុកខ្លះឲ្យប្រពន្ធពង្រីករបរលក់ផ្លែឈើនៅផ្ទះ ហើយបងប្រុសក៏មិនភ្លេចជូនប្រាក់សគុណដល់ញាតិជិតខាងដែលនាំសំណាងឲ្យបងប្រុសដែរ។

ក្រោយពីបានជូនរង្វាន់ដល់អ្នកកំពង់ធំរួច CAMBODIA BEER ក៏បន្តដំណើរទៅជួបអតិថិជនសំណាងមួយរូបទៀតត្រូវរង្វាន់ ២ម៉ឺនដុល្លារ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលមានឈ្មោះ ឈន់ ហ៊ត់។ អតិថិជនសំណាងរបស់ CAMBODIA BEER បានក្រុមការងារអញ្ជើញជិះ Helicopter របស់ក្រុមហ៊ុន ជីប ម៉ុង មើលទេសភាពខេត្តរបស់ពួកគាត់ដែលធ្វើឲ្យការប្រគល់រង្វាន់លុយសុទ្ធ ២ម៉ឹនដុល្លារ ជាទិដ្ឋភាពបំភ្លេចមិនបាន និងមានន័យបំផុត។

សូមរំលឹកថា រហូតមកដល់ពេលនេះ CAMBODIA BEER បានរកឃើញអតិថិជនកំពូលសំណាង ៥៣នាក់ ហើយដែលបានឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារ គិតជាទឹកប្រាក់សរុបរហូតដល់ទៅ១លានដុល្លារសហរដ្ឋអាមេរិក។ តើអ្នកណាជាអតិថិជនសំណាងបន្ទាប់?
ពិសាដោយការទទួលខុសត្រូវ!




- Share This Post:






