អន្តរជាតិ

ភោជនីយដ្ឋានធំមួយនៅចិនបានផ្ទុះ និងបណ្តាលឲ្យមនុស្ស ៣១នាក់បាត់បង់ជីវិតភ្លាមៗ

BY
Pheakdey
June 22, 2023

ចិន៖ ភោជនីយដ្ឋានធំមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Yinchuan ភាគខាងជើង​ប្រទេសចិនបានផ្ទុះឡើងគួរឲ្យតក់ស្លុតបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនានេះ។​ ភោជនីយដ្ឋានមួយកន្លែងនេះមានឈ្មោះថា Fuyang Barbecue Restauran ខណៈហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៨ និង ៤០ នាទីយប់ម្សិលមិញនេះ ពោលគឺជាពេលវេលាដែលមានភ្ញៀវយ៉ាងច្រើនកំពុងអង្គុយញ៉ាំអាហារ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលនេះបានបណ្តាលឲ្យមានមនុស្សចំនួន ៣១នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈមនុស្ស ៧នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្ទាន់ផងដែរ។  នៅក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះខាងលើនេះអាជ្ញាធរចិនបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន​ ១០០នាក់ រថយន្តពន្លត់អគ្គិភ័យនិងរថយន្តសង្គ្រោះបន្ទាន់ចំនួន​ ២០គ្រឿង ខណៈប្រតិបត្តិការណ៍ជួសង្គ្រោះត្រូវបានបិទបញ្ចប់ទាំងស្រុងនៅត្រឹមម៉ោង ៤ ព្រឹកនៃថ្ងៃព្រហស្បតិ៍នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: