ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សារព័ត៌មាន Dailymail ផ្សាយថា ឧបករណ៍ក្មេងលេង Baby Shark Bath ជាង៧.៥លាន ត្រូវបានប្រមូលចូលរោងចក្រវិញ ក្រោយមានករណីក្មេងៗរងរបួសដោយសារឧបករណ៍នេះ

    BY Nisaiy KN June 25, 2023
    សារព័ត៌មាន Dailymail ផ្សាយថា ឧបករណ៍ក្មេងលេង Baby Shark Bath ជាង៧.៥លាន ត្រូវបានប្រមូលចូលរោងចក្រវិញ ក្រោយមានករណីក្មេងៗរងរបួសដោយសារឧបករណ៍នេះ

    (អាមេរិក)៖ ឧបករណ៍ក្មេងលេង Baby Shark Bath ជាង៧.៥លាន ត្រូវបានប្រមូលចូលទៅក្នុងរោងចក្រវិញ បន្ទាប់ពីមានក្មេងប្រុសម្នាក់ទទួលរងគ្រោះថ្នាក់ជុងជាមួយហ្នឹងព្រុយត្រីឆ្លាម។ បើយោងតាមគណៈកម្មាធិការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ឧបករណ៍ក្មេងលេង Baby Shark Bath បានបង្កហានិភ័យទៅដល់កុមារដូចជា ការដាច់រលាត់ និងរបួសស្នាមទៅលើកុមារ។

    ក្នុងនោះផងដែរគេទទួលបានរបាយការណ៍ថា មានក្មេងៗចំនួន ១២នាក់ធ្លាប់បានទទួលរងគ្រោះ ដោយសារការដួល ឬអង្គុយពីលើ បណ្ដាលឱ្យជុងជាមួយហ្នឹងព្រុយត្រីឆ្លាម ដែលបង្កឱ្យមានរបួសនៅលើផ្ទៃមុខ និងកន្លែងសំខាន់របស់ពួកគេផងដែរ។ លើសពីនេះទៅទៀត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកក៏មានគ្រួសាររបស់ក្មេងរងគ្រោះម្នាក់បានរៀបរាប់ថា “កូនរបស់គាត់មានអាយុ ១៩ខែ បានលេងBaby Shark Bath ពេលកំពុងងូតទឹក ហើយចៃដន្យបានដួលទៅលើព្រុយត្រីឆ្លាម ដែលបង្កអោយមានរបួសនៅត្រង់រន្ធគូទ នឹងត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

    ក្នុងនោះក៏មានករណីមួយទៀតដែលកើតទៅលើក្មេងប្រុសអាយុ ៤ឆ្នាំ បានកោសមុខជាមួយហ្នឹងព្រុយត្រីដែលវាមានសភាពរឹងពេក ជាហេតុនាំឱ្យបង្កគ្រោះថ្នាក់ដល់កុមារ”។ ចំពោះការរាយការណ៍ខាងលើទាំង ២ករណី រោងចក្រ Zuru បានឆ្លើយតបថា “រាល់ផលិតផលទាំងអស់តែងមានការធ្វើតេស្ដនៅមន្ទីរពិសោធន៍យ៉ាងម៉ត់ចត់ និងមានបទប្បញ្ញត្តិត្រឹមត្រូវ តែយ៉ាងណាក៏ខាងរោងចក្រនៅតែបន្ដស្វែងរកដំណោះស្រាយទៅលើបញ្ហាខាងលើនេះ”៕



    អត្ថបទ៖ និស្ស័យ
    ប្រភព៖ Dailymail

    Share This Post: