MrBeast បង្ហោះសារយ៉ាងព្រឺរោមថា គាត់ទើបតែបាន «បដិសេធ» ការចូលរួមដំណើរកម្សាន្តទៅកាន់កប៉ាល់ទីតានិកនៅក្រោមបាតសមុទ្រក្នុងខែនេះ
- BY
- autoadmin
- June 26, 2023
កំពូលតារា YouTube គឺលោក Jimmy Donaldson ហៅ MrBeast កាលពីយប់ថ្ងៃអាទិត្យបាននិយាយថា គាត់ធ្លាប់ត្រូវបានគេអញ្ជើញឱ្យទៅចូលរួមក្នុងដំណើរកម្សាន្តក្រោមបាតសមុទ្រ ទៅកាន់ខ្មោចកប៉ាល់ទីតានិក ប៉ុន្តែគាត់បានបដិសេធការអញ្ជើញមួយនោះ។ MrBeast បានសរសេរនៅលើបណ្ដាញ Twitter របស់គាត់ថា៖«ខ្ញុំត្រូវបានគេអញ្ជើញកាលពីដើមខែនេះ ឱ្យជិះនាវាមុជទឹកទៅកាន់កប៉ាល់ទីតានិក ខ្ញុំបាននិយាយថាទេ វាគួរឱ្យខ្លាចដែលខ្ញុំអាចនឹងនៅលើនាវានោះ»។

ទោះបីជា MrBeast មិនបានបញ្ជាក់ថា តើការអញ្ជើញនេះគឺសម្រាប់ដំណើរកម្សាន្តរបស់ Titan ដែលបានបញ្ចប់ជីវិតអ្នកដំណើរដោយការផ្ទុះដ៏មហន្តរាយមួយក៏ដោយ ប៉ុន្តែគាត់នៅតែចង់ចែករំលែក screenshot ដែលមិត្តរបស់គាត់បានផ្ញើឱ្យគាត់ឱ្យអ្នកគាំទ្ររបស់គាត់បានដឹង។ នៅក្នុងនោះមិត្តរបស់គាត់ក៏បានសរសេរថា៖«ខ្ញុំនឹងជិះនាវាមុជទឹកទៅកាន់កប៉ាល់ទីតានិក នៅក្នុងនៅចុងខែនេះ។ ក្រុមទាំងមូលនឹងមានការរំភើបចិត្ត បើមានអ្នកទៅជាមួយ»។ ជាមួយគ្នានេះ CNN ក៏បានទាក់ទងទៅតំណាងរបស់លោក Donaldson ដើម្បីសុំការអត្ថាធិប្បាយបញ្ជាក់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






