PR

ជនជាតិបរទេសដំបូងដែលចូលរួមប្រឡង The Voice Cambodia

BY
Liny Chan
June 27, 2023

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3ហើយ។


 
ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញជនជាតិបរទេសជាលើកដំបូងដែលបានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី3នេះ។


 
បេក្ខនារី ហ៊ូអ៊ីន ហ្វាង ដែលជាជនជាតិកូរ៉េ មានអាយុ 20ឆ្នាំ បានបង្ហាញសមត្ថភាពច្រៀងយ៉ាងទាក់ទាញ រហូតខូចស៍ ណុប បាយ៉ារិទ្ធ ចុច BLOCKED ខូចស៍ ឱក សុគន្ធកញ្ញា មិនឲ្យមកដណ្តើមតែម្តង។


 
តែជាលទ្ធផលចុងក្រោយបេក្ខនារីម្នាក់នេះបានជ្រើសយកខូចស៍ ពេជ្រ សោភា ជាគ្រូបង្វឹកទៅវិញ។


 
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕


 

Share This Post: