ព្យុះដ៏កំណាចមួយ បានបង្ខំឲ្យជើងហោះមួយចំនួននៅអាមេរិកត្រូវពន្យារពេល
- BY
- Pheakdey
- June 27, 2023
អាមេរិក៖ ជើងហោះហើរមួយចំនួននៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកត្រូវបានពន្យារពេលជាបន្ទាន់កាលពីល្ងាចថ្ងៃចន្ទ ទី២៦ ខែមិថុនា ដោយសារបញ្ហាអាកាសធាតុ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time។ បញ្ហាអាកាសធាតុដែលជាដើមហេតុជម្រុញឲ្យមានការពន្យារជើងហោះជាបន្ទាន់នោះ គឺបង្កឡើងដោយសារតែមានព្យុះដ៏កំណាចមួយ ដែលបង្កើតឲ្យមានរន្ទះ ខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។

បើយោងតាមអាជ្ញាធរអាកាសរណ៍អាមេរិកបានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះខាងលើនេះក៏បានបណ្តាលឲ្យឧបរកណ៍និងសម្ភារៈបច្ចេកទេសមួយចំនួនៅក្នុងព្រលានយន្តហោះត្រូវរងនូវការខូចខាតផងដែរ។ ព្រលានយន្តហោះដែលបានប្រកាសអំពីការពន្យារជើងហោះហើរនោះមានដូចជា ព្រលានយន្តហោះ Hartsfield-Jackson Atlanta, ព្រលានយន្តហោះ Philadelphia, ព្រលានយន្តហោះ Newark’s Liberty, ព្រលានយន្តហោះ New York’s JFK និងព្រលានយន្តហោះ LaGuardia។ យ៉ាងណាក្តី ហេតុការណ៍ខាងលើនេះមិនបានបង្កឲ្យមានអ្នកដំណើរ ឬពលរដ្ឋអាមេរិកណាម្នាក់បានរងគ្រោះថ្នាក់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






